ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ស័ព្ទ ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី ចេញ​ភ្លាម​មាន​អ្នកបញ្ជា​ទិញ រហូត​ដល់​៥​ពាន់​គ្រឿង​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូរ​ស័ព្ទ​ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី​ម៉ូ​ដែល Honey Y1 ត្រូវ​បាន​ប្រកាស​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ទូរ​ស័ព្ទ​ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី​ម៉ូ​ដែល Honey Y1 ត្រូវ​បាន​ប្រកាស​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០១៨ នៅ​​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស និង​តារា​ចម្រៀង​​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

អ្វី​ដែល​ជា​កាត់​សម្គាល់ ទូរ​ស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ គ្រាន់តែ​ប្រកាស​បើក​លក់​ជា​ផ្លូវការ មាន​អ្នក​បញ្ជា​ទិញ​រហូត​ដល់​៥.០០០​គ្រឿងក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា និង ២០​ម៉ឺ​គ្រឿង​សម្រាប់​​ទីផ្សារ​ប្រទេស​ផ្សេង​ៗ ។

នៅ​ក្នុង​ឱកាស​បើក​លក់​ជា​ផ្លូវការ​នោះ​ដែរ លោក លុន បូ​រី​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា លោក​ស្ទើរតែ​មិន​ជឿ​ថា​ ទូរ​ស័ព្ទខេ​ម​ហ្វូ​ន​ស៊េរី​ថ្មី​នេះ មាន​​​អ្នកគាំទ្រ​ច្រើន​យ៉ាងនោះ​សោះ ។ នេះ​ជា​អ្វី​ដែល​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចង់បាន និង​ជា​ការ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​ចែកចាយ​ទូរ​ស័ព្ទ​ម៉ាក ខេ​ម​ហ្វូ​ន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា បើ​និយាយ​ពី​ទូរ​ស័ព្ទ​ម៉ាក​ខេ​ម​ហ្វូ​ន គឺជា​ម៉ាក​ទូរ​ស័ព្ទ​របស់​ខ្មែរ ថ្វី​ត្បិត​តែ​វា​ផលិត​​នៅ​ក្រៅប្រទេស​ក៏​ពិតមែន តែ​វា​ជា​ការ​រចនា និង​ច្នៃ​ឡើង​ដោយ​ខ្មែរ ហើយ​ក្នុង​នាម​ជា​កូន​ខ្មែរ​ក៏​ចង់​យក​ផលិតផល​ណា​ដែល​មានគុណ​ភាព​មក​លក់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ រួម​ជាមួយនឹង​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយក​បាន​គ្រប់​ៗ​គ្នា ។

លោក ឃុន ហេង ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បានអោយ​ដឹងផង​ដែរ​ថា ទូរ​ស័ព្ទ​ខេម​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល Honey Y1 គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​ស្តើង​ទាន់សម័យ បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ 13MP + 2 MP ដែល​អាច​ចាប់​យក​រូបភាព​ដិត​ច្បាស់​ល្អ និង​កាមេរ៉ា​មុខ 8MP អម​ជាមួយ​បច្ចេកវិទ្យា AI Wide Angle កាមេរ៉ា​ដែល​អាច​ថត​ស៊ែ​ល​ហ្វី បាន​ស្អាត និង​ជា​ក្រុម​បាន​គ្នា​ច្រើន ។

លោក​បន្ត​ថា Honey Y1 ក៏​ភ្ជាប់​មក​ជាមួយនឹង​អេ​ក្រង​៥,៥​អ៊ី​ង លាត​ពេញ​គែម ពេញភ្នែក អង្គ​ចង​ចាំ Ram 2GB និង​Memory 16GB ព្រមទាំង​កម្លាំង​ថាមពល​ថ្ម 3500mAh ផង​ដែរ ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​ទូទៅ​បាន​ពេញ​មួយ​ថ្ងៃ ។ លើស​ពី​នេះ Honey Y1 ក៏​ត្រូវ​បាន​បំពាក់​ដោយ​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា ស៊ី​ម​ពីរ 4G Volte អាច​ដំណើរការ​អ៊ី​ន​ធើ​ណេ​ត Youtube , Facebook និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ ដោយ​រលូន ។ កាន់តែ​ពិសេស Honey Y1 ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា Face ID រឺ​ដោះ​សោរ​ដោយ​ស្គែ​ន​មុខ ដែល​ស៊ីពេល​ត្រឹមតែ​១​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​ដោះ​សោរ ។

គួរ​បញ្ជាក់​ថា ទូរ​ស័ព្ទ ខេ​ម​ហ្វូ​ន ម៉ូ​ដែល Honey Y1 ​បាន​ចេញ​លក់​ក្នុង​ទីផ្សារ តម្លៃ​ត្រឹមតែ ១១៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គ្រឿង និង​មាន​ថែម​ជូន​កាដូ​ជា​ច្រើន​ទៀត ដូច​ជា Power Bank ម៉ាក Kongfulong កាស​ក្តោប​ត្រចៀក​ធំ អាវយឺត ស៊ី​ម​ស្មា​ត សរុប​ជា​ទឹកប្រាក់​ថែម​​ជូន​ប្រមាណ​៥០​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ទូរ​ស័ព្ទ​ខេ​ម​ហ្វូ​ន​មួយ​ម៉ូ​ដែល​ទៀត​ដែល​ចេញ​​លក់​ដំណាលគ្នា​នោះ​ម៉ូ​ដែល L1 មាន​តម្លៃ​ត្រឹមតែ ២៩​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​ថែម​ជូន​អាវ​ភ្លៀង​មួយ​ផង​ដែរ ក្នុង​រដូវភ្លៀង​ដូចនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ