ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ពលរដ្ឋ ទាំង​សមត្ថកិច្ច​នាំគ្នា​វាយ​បំបែកកញ្ចក់​ទើប​អាច​ជួយ​ទាន់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ជាន់​ទី​១​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សេង​ហុយ​ទ្រលោម បណ្តាល​អោយ​របស់របរ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ទៅ​ផ្សារ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២២៣ ផ្លូវ​២០០២…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ជាន់​ទី​១​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សេង​ហុយ​ទ្រលោម បណ្តាល​អោយ​របស់របរ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ទៅ​ផ្សារ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២២៣ ផ្លូវ​២០០២ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ​ខណ្ឌ​សែន​សុខ​។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ នូ គី​មនាង ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹ​ថា នៅ​មុន​កើតហេតុ ម្ចាស់​បាន​ចាក់សោ​​ផ្ទះ រួច​ធ្វើ​ដំណើរ​ទៅ​ផ្សារ ស្រាប់តែ​មាន​អគ្គី​ភ័យ​ឆេះ​ជាន់​ទី​១​មាន​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ សមត្ថកិច្ច​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ជួយ​ពន្លត់​ទាន់ ។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍ តែ​ពុំ​បាន​បាញ់​នោះ​ទេ ព្រោះ​អគ្គី​ភ័យ​បាន​ឆាបឆេះ​អស់​រយៈពេល​ប្រមាណ​ជិត​កន្លះ​ម៉ោង​បាន​រលត់​ទៅ​វិញ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ឡើយ ។

តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទូទឹកកក ហើយ​របស់របរ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ជាន់​ទី​១​ត្រូវ​ភ្លើង​ឆេះ​ដែរ តែ​ពុំ​ធ្ងន់ធ្ងរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ