ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើម៉ែមិនធ្វើ… នោះម៉ែមិនអីទេ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​រឿង​ស្មាន​មិន​ដល់​ទាល់តែ​សោះ ដែល​ទឹកភ្នែក​បែរជា​ហូរ​ធ្លាក់​នៅ​ក្នុង​ពិធី​រីករាយ​ត្រៀម​ទទួល​ជោគ​សិរីទៅ​វិញ ដោយសារ​តែ​ស្ត្រី​អាយុ​៥១​ឆ្នាំ​ម្នាក់បាន​ស្លាប់​ ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ឧប្បត្តិហេតុ​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​កំឡុង​ពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​រឿង​ស្មាន​មិន​ដល់​ទាល់តែ​សោះ ដែល​ទឹកភ្នែក​បែរជា​ហូរ​ធ្លាក់​នៅ​ក្នុង​ពិធី​រីករាយ​ត្រៀម​ទទួល​ជោគ​សិរីទៅ​វិញ ដោយសារ​តែ​ស្ត្រី​អាយុ​៥១​ឆ្នាំ​ម្នាក់បាន​ស្លាប់​ ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ឧប្បត្តិហេតុ​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​កំឡុង​ពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​ភូមិ​អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ។

ទាក់ទិន​នឹង​ឧប្បត្តិហេតុ​ខាងលើ បើ​តាម​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​បែន បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ គង់ ណាគ្រី មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។ នា​វេលា​ព្រឹក​ព្រលឹម​នោះ ស្ត្រី​រង​គ្រោះ​បាន​ក្រោក​បោស​សំរាម​នៅ​ក្នុង​រោង​ពិធី​សម្រាប់​ទទួលភ្ញៀវ ព្រោះ​ជា​ថ្ងៃ​ដែល​កូន​ប្រារព្ធ​ពិធី​ឡើងផ្ទះ ។ ពេល​កំពុង​បោសសម្អាត​នោះ គាត់​ឃើញ​ព្រី​ខ្សែភ្លើង​ដែល​បែក​ត្រូវ​បាន​គេ​រុំ​ស្រោប​ដោយ​ថង់ និង​យក​ស្បៃ​សម្រាប់​​ហាល​ស្រូវ​មក​គ្រប​ពីលើ ។ ជួន​ជា​ស្បៃ​នោះ​សើម​ដោយសារ​ត្រូវ​ទឹកភ្លៀង ហើយ​គាត់​ទៅ​ទាញ​ដើម្បី​បោស​សំរាម​ក៏​ឆក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប​នៅ​តាម​ផ្លូវ​ខណៈ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា នេះ​គឺជា​ការ​ធ្វេសប្រហែស​របស់​អ្នក​ត​ខ្សែភ្លើង ពេល​ឃើញ​ព្រី​បែក​ហើយ​មិន​ព្រម​ផ្លាស់​ប្តូរ​នៅ​តែ​យក​មកប្រើ​ទៀត ។ ឆ្លងកាត់​ហេតុការណ៍​គួរ​ឱ្យ​ស្តាយក្រោយ​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង សូម​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​កុំ​ស្តាយ​ព្រី​ដែល​បែក​ហើយ ត្រូវ​តែ​ឈប់​ប្រើប្រាស់​តទៅ​ទៀត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ។ សព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជំនួស​ឱ្យ​ពិធី​ឡើងផ្ទះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ