ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​បញ្ញើ​ជា​ដុល្លារ​កើនឡើង​20% ខណៈ​បញ្ញើ​ជា​រៀល​មានការ​ថមថយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បញ្ញើ​ជា​ប្រាក់​ដុល្លារ​បាន​កើនឡើង​ដល់​២០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​កំណើន​១៩,៦% ខណៈ​បញ្ញើ​ជា​រៀល​មាន​កំណើន​ថមថយ ឬ​ស្មើ​ប្រមាណ​តែ​២១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧ មាន​កំណើន​២៤%…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បញ្ញើ​ជា​ប្រាក់​ដុល្លារ​បាន​កើនឡើង​ដល់​២០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​កំណើន​១៩,៦% ខណៈ​បញ្ញើ​ជា​រៀល​មាន​កំណើន​ថមថយ ឬ​ស្មើ​ប្រមាណ​តែ​២១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧ មាន​កំណើន​២៤% ។ នេះ​យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

កំណើន​នៃ​ប​ញ្ជើ​ជា​ប្រាក់​ដុល្លារ​នេះ គឺ​ដោយសារ​តែ​ការ​បន្ត​កើនឡើង​នៃ​ប្រាក់​ចំណូល និង​សន្សំ​របស់​ប្រជាពលរដ្ឋ រួម​នឹង​ការ​បន្ត​ទទួល​បាន​លំហូរ​មូលធន​ចូល​មក​ក្នុង​សេដ្ឋកិច្ច តាម​រយៈ​ប្រព័ន្ធ​ធនាគារ​។ ចំណែក​ការ​ថមថយ​នៃ កំណើន​បញ្ញើ​ជា​ប្រាក់​រៀល ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​អត្រា​ការ​ប្រាក់​បញ្ញើ ។ ទោះបី​យ៉ាងនេះ​ក្ដី របាយ​ណ៍​ការ​បាន​បញ្ជាក់​ថា ការ​ចរាចរ​ប្រាក់​រៀល​មាន​កំណើន​២២% ខ្ពស់​ជាង​១៨% ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន ។ កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​ប្រាក់​រៀល និង​តួនាទី​កាន់តែ​សកម្ម​របស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច ដែល​រួមចំណែក​រក្សា​កម្រិត​ដុល្លា​រូប​នី​យ​កម្ម មិន​ឱ្យ​កើនឡើង​ក្នុង​រយៈពេល​កន្លង​មក ។

របាយការណ៍​បញ្ជាក់​ថា ឥណទាន​ចំពោះ​វិស័យ​ឯកជន​បាន​ឡើង​បន្តិច​វិញ​ស្មើ​ប្រមាណ ១៦,៨% ធៀប​នឹង​១៦,៥%​នៅ​ខែមិថុនា​ឆ្នាំ​មុន ដែល​បង្ហាញ​ថា ចលនា​សាច់ប្រាក់​នៅ​ក្នុង​សេដ្ឋកិច្ច​បន្ត​រឹង​មាំ និង​គាំទ្រ​ដល់​កំណើន​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយ​វត្ថុ​ទូទៅ ។

ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ធ្លាប់​មាន​ប្រសាសន៍​ថា ៖«​គិត​ត្រឹម​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ប្រាក់​កម្ចី​មាន​កំណើន​រហូត​ដល់​៧៤៦​លាន​ដុល្លារ ។ អីចឹង​នៅ​ឆ្នាំ​នេះ យើង​មាន​រំពឹង​ថា អាច​នឹង​ទទួល​បាន​កំណើន​ប្រមាណ​២០% និង​ប្រាក់​សន្សំ​អាច​កើនឡើង​ប្រហែល​គ្នា​ផង​ដែរ » ។ លោក​បន្ត​ថា ៖« រយៈពេល​៦​ខែ​ដើមឆ្នាំ នេះ សម្រាប់​អម្រឹត គឺ​នៅ​តែ​ទទួល​បាន​កំណើន តែ​អាច​ថា កំណើន​ដែល​រំពឹង​នោះ អាច​នឹង​ទាប​ជាង​៦​ខែ​ឆ្នាំ​មុន ដោយសារ​ឥទ្ធិពល​នៃ​ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​កន្លង​មក និង​មួយ​ផ្នែក​ផ្សេង​ទៀត ដោយសារ​អាជីវកម្ម​ដែល​អម្រឹត​បាន​ផ្តល់​ជូន​អតិថិជន​សម្រាប់​ទីផ្សារ​មួយ​នេះ បាន​ទទួល​ឥណទាន​គ្រប់គ្រាន់ ស្រប​ទៅ​តាម​ការ​កើនឡើង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ