ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! យន្តហោះ​បា​ឡែ​ន​យក្ស​ថ្មី​ មើលមើល៍​ដូច​ទេ

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖​យន្តហោះ​ធុន BELUGA XL ជា​យន្តហោះ​កា​ហ្គោ​ថ្មី​របស់​ក្រុមហ៊ុន AIRBUS មាន​រូបរាង​ដូច​ត្រី​បា​ឡែ​ន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ហោះ​ចេញ​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩​ កក្កដា​ ពី​ទីក្រុង​ទួ​លូ​ស​បារាំង​។…

ប្រទេស​បារាំង ៖​យន្តហោះ​ធុន BELUGA XL ជា​យន្តហោះ​កា​ហ្គោ​ថ្មី​របស់​ក្រុមហ៊ុន AIRBUS មាន​រូបរាង​ដូច​ត្រី​បា​ឡែ​ន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ហោះ​ចេញ​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩​ កក្កដា​ ពី​ទីក្រុង​ទួ​លូ​ស​បារាំង​។

យន្តហោះ​បា​ឡែ​ន​បាន​ហោះហើរ​លើ​ដែនអាកាស​នៃ​ក្រុង​ទូ​លូ​សនា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ កក្កដា​។​នោះ ​ជា​យន្តហោះ​ធុន BELUGA XL ជា​យន្តហោះ​កា​ហ្គោ​​ថ្មី​បំផុត​របស់ AIRBUS ។​ លោក​ BERTRAND GEORGE នាយក​កម្មវិធី​ហោះហើរ​បាន​សម្ដែង​ការ​អបអរសាទរ​ថា នោះ​ជា​ការ​ហោះ​ឡើង​យ៉ាង​ល្អ ពេល​ហោះ​សាកល្បង​មួយ​មាន​រយៈពេល​៤​ម៉ោង​។​ នោះ​ជា​ជោគជ័យ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​អស់​ពេល​៤​ឆ្នាំ​របស់​និយោជិត AIRBUS​ច្ រើន​ពាន់​នាក់​។​

លោក​បន្ត​ថា​ ខុស​គ្នា​ពី​យន្តហោះ​កា​ហ្គោ​ធុន​នោះ​មុន BELUGA ST យន្តហោះ​កា​ហ្គោ​បា​ឡែ​ន​ថ្មី​អាច​ដឹក​ស្លាប​២​របស់​យន្តហោះ A350 ព្រោះ​វា​មាន​ទំហំ​ធំ​។ យន្តហោះ BELUGA XL ​នឹង​ផលិត​តែ​៥​គ្រឿង ដែល​មួយ​គ្រឿង​ដំបូង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ត្រី​មាស​​ទី​២ ​នៃ​ឆ្នាំ​២០១៩​។​

យន្តហោះ​ធុន​នោះ​នឹង​ប្រើ​សម្រាប់​តែ​ក្រុមហ៊ុន​ AIRBUS​ ក្នុង​ការ​ដឹក​ឧបករណ៍​រវាង​ទីតាំង​ខ្លួន​១១​កន្លែង​។ ដោយ​វា​មានមុខ​ដូច​បា​ឡែ​ន​យន្តហោះ​ធុន​នេះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ