ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺ​សម្បុរ!! សព​​ក្នុង​បន្ទប់​រក្សា​សព​ដឹង​ខ្លួន​វិញ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្រុង​​កាឡេ​តុ​ន​វិល ​(Carletonville) ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ក​ឲ្យ​មាន​អ្នក​​របួស និង​ស្លាប់​ជា​ច្រើន​នាក់ ក្នុង​នោះ​ស្ត្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ នាង​ស្លាប់​បាត់បង់​ជីវិត រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​រក្សា​សព​មួយ​នៅ​ក្នុង​ទីក្រុង…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្រុង​​កាឡេ​តុ​ន​វិល ​(Carletonville) ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ក​ឲ្យ​មាន​អ្នក​​របួស និង​ស្លាប់​ជា​ច្រើន​នាក់ ក្នុង​នោះ​ស្ត្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ នាង​ស្លាប់​បាត់បង់​ជីវិត រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​រក្សា​សព​មួយ​នៅ​ក្នុង​ទីក្រុង ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​បុគ្គលិក​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព​ក៏​ត្រួតពិនិត្យ​មើល​ទូ​រក្សា​ទុក​​សព​នីមួយ​ៗ នៅ​ពេល​គេ​ទាញ​ទូ​រសព​របស់​ស្ត្រី​នេះ​ចេញ​ក៏​ភា្ញ​ក់​ផ្អើល ​ព្រោះ​នាង​នៅ​រស់ ។

បើតាម​ BBC ​កាលពី​ថ្ងៃ​ទី​២ កក្កដា ២០១៨ បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ឃើញ​នៅ​រស់ ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រុង​ចូ​ហាន​ណេ​ស្ប៊ើ​ក ។ បច្ចុប្បន្ន​នាង​កំពុង​សម្រាក​ព្យា​បាល ហើយ​ក្រុម​គ្រួសារ​មិន​សប្បាយចិត្ត​ចំពោះ​គ្រូពេទ្យ​ដែល​ថា​នាង​ស្លាប់ ។

លោក​ Gerrit Bradnick ប្រធាន​ក្រុមហ៊ុន ​«Distress Alert» ដែល​ផ្ដល់​សេវាកម្ម​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្លែង​ថា មាន​អ្នក​រង​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ពី​ឧប្បត្តិហេតុ​ដែល​កើត​ឡើង​។ នៅ​កន្លែង​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ប្រទះ​ឃើញ​ថា​ គ្មាន​ដង្ហើម​ទើប​ប្រកាស​ថា​ស្លាប់ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើ​ប​អង្កេត​ពី​រឿង​នេះ ។

លក្ខណៈ​ដូច​គ្នា​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ កាលពី​ខែមករា​កន្លង​មក​ក៏​មាន​អ្នកទោស​ម្នាក់​​នៅ​ក្នុង​គុក​អេ​ស្ប៉ា​ញ ត្រូវ​ប្រកា​សថា បាន​ស្លាប់ ប៉ុន្តែ​ក្នុង​ពេល​បញ្ជូន​សព​ទៅ​ធ្វើ​កោសល្យវិច័យ ស្រាប់តែ​នៅ​មាន​ដង្ហើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ