ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ពិសា​អាហារ​ទាំង​នេះ​អាច​ឱ្យ​អ្នក​ស្គម​បាន ចាំ​កាល!!!

5 ឆ្នាំ មុន

ក្រៅពី​គ្មាន​ពេលវេលា​ហាត់ប្រាណ ឬ​គ្មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ការ​មាន​ទម្លាប់​បរិ​ភោគ​ខុស​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដែរ ។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​​អ្នក​ពី​ទម្លាប់​បរិភោគ​អាហារ​ទាំងនេះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ។ ១-មិន​ញ៉ាំ​ស្រា ៖ ស្រា​គឺជា​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន ដោយ​សារ​​​តែ​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​រួច…

ក្រៅពី​គ្មាន​ពេលវេលា​ហាត់ប្រាណ ឬ​គ្មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ការ​មាន​ទម្លាប់​បរិ​ភោគ​ខុស​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដែរ ។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​​អ្នក​ពី​ទម្លាប់​បរិភោគ​អាហារ​ទាំងនេះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ។

១-មិន​ញ៉ាំ​ស្រា ៖ ស្រា​គឺជា​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន ដោយ​សារ​​​តែ​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​រួច វា​នឹង​ជម្រះ​ចោល​អាហារ​ដែល​ល្អ​ចំពោះ​សុខ​ភាព​អ្នក​ព​អស់ ម្យ៉ាងទៀត​វា​នឹង​កក​ជា​អាស៊ីត​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន ។

២-កាត់​បន្ថយ​ជាតិ​ស្ករ ៖ អ្នក​ត្រូវ​តែ​កាត់​បន្ថយ​ញ៉ាំ​ភេសជ្ជៈ ឬ​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​បើ​អ្នក​ញ៉ាំ​ក្នុង​រយៈពេល​យូរ វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ស្រក​ទម្ងន់​បាន​ឡើយ ថែម​ទាំង​ធាត់​ជាង​មុន​ទៀត​ផង ។

៣-ញ៉ាំ​ប្រូតេអ៊ីន​ចំនួន​៨០​ក្រាម​ក្នុង​មួយ​ថ្ងៃ ៖ នៅ​ពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ ប្រូតេអ៊ីន​នេះ​​គឺ​សំខាន់​ណាស់ ព្រោះ​វា​ក៏​អាច​ជួយ​កាត់​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​រាង​កាយ​អ្នក​បាន​ដែរ ថែម​ទាំង​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​អ្នក​បាន​ទៀត​ផង ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​មួយ​ចំនួន​ដូច​ជា ៖ សាច់​ទ្រូង​មាន់ ឬ​ទឹកដោះគោ​ជូរ​រសជាតិ​ដើម​ដែល​គ្មាន​ជាតិ​ស្ករ ។

៤-ញ៉ាំ​តិច​តែ​ច្រើន​ពេល ៖ អ្នក​ត្រូវ​តែ​បរិភោគ​តិច ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល ដោយ​៣​ទៅ​៤​ម៉ោង​អ្នក​ត្រូវ​តែ​ញ៉ាំ​ម្តង ទើប​អ្នក​អាច​ស្រក​ទម្ងន់​បាន ព្រោះ​បើ​អ្នក​មិន​ញ៉ាំ​ក្នុង​រយៈពេល​យូរ វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិសារ​កាន់តែ​ច្រើន​ជាង​មុន ហើយ​បើ​អ្នក​បរិភោគ​ច្រើន​ក្នុង​មួយ​ពេល វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដូច​គ្នា ដូចនេះ​វិធី​ដែល​ល្អ​គឺ​អ្នក​ត្រូវ​តែ​ញ៉ាំ​តិច​ក្នុង​មួយ​ពេល​ៗ ហើយ​៣​ទៅ​៤​ម៉ោង​ញ៉ាំ​ម្តង នោះ​អ្នក​នឹង​អាច​មាន​រាង​ដែល​ស្អាត​មួយ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ