ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​រអិល​ថយក្រោយ ទៅ​បុក​រះ​ដេប៉ូ​លក់​សម្ភារ​គេ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​សម្ភារ​សំណង់​សំពីងសំពោង​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ធី​ស្ទីក បើកបរ​ខុស​លក្ខណ​បច្ចេកទេស ថយក្រោយ​បុក​រះ​ដេប៉ូ​លក់​ចែកចាយ​ហ្កា​ស់​យីហោ​សន្តិភាព រង​ការ​ខូចខាត​សម្ភារ​លក់ដូរ តែ​មិន​បង្ក​ឲ្យ​រង​របួស ឬ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មិន​គិតដល់ ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​សម្ភារ​សំណង់​សំពីងសំពោង​ដែល​មាន​ស្លាក​សញ្ញា​សម្គាល់​រថយន្ត​របស់​ក្រុមហ៊ុន​ខាងលើពេល​កំពុង​បើកបរ​តាម​វិ​ថី​លេខ​១០៨ ស្ថិត​ក្នុង​សង្កាត់​លេខ​០២…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​សម្ភារ​សំណង់​សំពីងសំពោង​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ធី​ស្ទីក បើកបរ​ខុស​លក្ខណ​បច្ចេកទេស ថយក្រោយ​បុក​រះ​ដេប៉ូ​លក់​ចែកចាយ​ហ្កា​ស់​យីហោ​សន្តិភាព រង​ការ​ខូចខាត​សម្ភារ​លក់ដូរ តែ​មិន​បង្ក​ឲ្យ​រង​របួស ឬ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មិន​គិតដល់ ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​សម្ភារ​សំណង់​សំពីងសំពោង​ដែល​មាន​ស្លាក​សញ្ញា​សម្គាល់​រថយន្ត​របស់​ក្រុមហ៊ុន​ខាងលើពេល​កំពុង​បើកបរ​តាម​វិ​ថី​លេខ​១០៨ ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លុះដល់​ចំណុច​ត​ភ្ជាប់ និង​វិ​ថី​មិត្តភាព​ដែល​ជា​ផ្លូវ​ចំណោត​ឡើង ស្រាប់តែ​រថយន្ត​ដឹក​ទំនិញ​ខាងលើ​បាន​រអិល​ថយក្រោយ​យ៉ាង​លឿន​មក​បុក​រះ​ដេប៉ូ​លក់​ចែកចាយ​ហ្កា​ស់ និង​ហាង​ជួសជុល​សម្ភារ​អគ្គិសនី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារ​លក់ដូរ​អស់​ជា​ច្រើន ប៉ុន្តែ​មិន​បាន​បណ្តាល​ឲ្យ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ គេង គង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ទ្រេ​ប ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ បើកបរ​រថយន្ត​ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-1415 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដែល​មាន​យីហោ​ខាងលើ ។

អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ឲ្យ​ដឹង​ថា ខណៈ​រូបគេ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​ឡើង​ចំណោត​ផង ហើយ​នៅ​ចំណុច​ខាង​មុខ កំពុង​តែ​ស្ទះចរាចរណ៍​ផង ស្រាប់តែ​រថយន្ត​ហ្វ្រាំង​មិន​ជាប់​មាន​បញ្ហា​បច្ចេកទេស​ក៏​រអិល​ថយក្រោយ​មក​បុក និង​ដេប៉ូ​ខាងលើ​តែ​ម្តង​ទៅ ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រួម​ទាំង​រថយន្ត​បង្កហេតុ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ