ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកព្រែកកំពត ហក់ឡើងយ៉ាងគំហុក…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ថានភាព​អាកាសធាតុ​ហាក់​បាន​ស្រឡះ​បន្តិច នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ប៉ុន្តែ​ទឹក​ព្រែក​កំពតបាន​ហក់​ឡើង​យ៉ាងគំហុក ។ លោក ជាវ តា​យ…

ខេត្តកំពត ៖ ស្ថានភាព​អាកាសធាតុ​ហាក់​បាន​ស្រឡះ​បន្តិច នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ប៉ុន្តែ​ទឹក​ព្រែក​កំពតបាន​ហក់​ឡើង​យ៉ាងគំហុក ។ លោក ជាវ តា​យ អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ និង​ថ្នាក់ ដឹកនាំ​ក្នុង​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ព្រែក​កំពត​និង​ស្រុក​ទឹកឈូ ស្ថិត​ក្នុង​ឃុំ​កំពង់​គ្រែង ។

បើ​តាម​របាយការណ៍​ពី​មន្ទីរ​រ៉ែ ​និង​ថាមពល​លោក សោម វិចិត្រ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ត្រូ បាន​បើកទ្វារ​ទំនប់​វា​រី​អគ្គិសនី​រំដោះ​ទឹក​ពី​អាង​ស្តុក​ចំនួន​បី​គឺ ទ្វារ​លេខ​១ លេខ​៣ និង​លេខ​៥ ដែល​ទ្វារ​នីមួយ​ៗ​មានកំ​ពស់​២,៥ ម៉ែត្រ ។

ដោយឡែក​ទឹក​ដែល​បុក​មក​ខ្លាំង​គឺ​ទឹកបាន​ហូរ​មក​ពី​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ខេត្តកំពង់ស្ពឺ កាត់​ជ្រោះ​ពេជ្រនិល រួច​ហូរ​កាត់​ចូល​តាម​តំបន់​ស្ទឹង​មួយ​ចំនួន​តាម​កោះ​ស្លា ហើយ​ធ្លាក់​មក​ឃុំ​ស្ទឹង​កែវ​ក្នុងស្រុក​ទឹកឈូ ទើប​បណ្តាល​ឱ្យ​កំលាំង​ទឹក​ដែល​កំពុង​ជន់​លិច នៅ​ចំណុច​ភូមិ​កំពង់​គ្រែង​បាន​លិច​យ៉ាង​គំហុក ។

នៅ​ក្នុង​ហេតុការណ៍​ទឹកជំនន់​នេះ​ដែរ វត្ត​មួយ​ស្ថិត​ក្នុងភូមិ​បឹង​ព្រះ ឈ្មោះ​វត្ត​បឹង​ព្រះ​បាន​ត្រូវ​ទឹកជំនន់​លិច​ទីធ្លា​ក្នុង​វត្ត​ទាំងស្រុង​តែ​ម្តង និង​វត្ត​ទឹក​វិល​ក៏​ត្រូវ​លិច​ដែរ ។ ចំណែក​ព្រះសង្ឃ​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍ និង​កំលាំង​នគរបាល​ព្រំ​ដែនទឹក​ជួយ​ដឹក​ជម្លៀស មក​គង់នៅ​លើ​ទីទួល​សុវត្ថិភាព​អស់ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា មាន​ប្រភព​ព័ត៌មាន​ខ្លះ​បានឱ្យ​ដឹង​ថា ស្ពានឈើ​មួយ​ខ្សែ​នៅ​ឃុំ​ស្ទឹង​កែវ ដែល​ជា​ស្ពាន​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ទឹង នៅ​ទូ​ទាំង​ឃុំ​នោះ ក៏​ត្រូវ​ទឹក​ហូរ​គួ​ច​ដាច់​បាត់​ទៅ​ហើយ ។

សរុប​ស្ថានការណ៍​ទឹកជំនន់ គឺ​រហូត​ដល់​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​១៩ កក្កដា ទឹក​នៅ​តែ​ហូរ​ខ្លាំង គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន ហើយ​អាជ្ញាធរ​និង​កំលាំង​អន្តរាគមន៍​របស់​នគរបាល​ព្រំ​ដែនទឹក និង​កំលាំង​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​ខេត្ត​ស្ថិត​ក្នុង​សកម្មភាព​ត្រៀម​សម្រាប់​សង្គ្រោះ​ជា​និច្ច ។

អត្ថបទសរសេរ ដោយ