ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ណាស់… ឃាតករ​គឺមិនមែន​អ្នកមិន​ស្គាល់​​នោះ​​​ទេ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​លោក​អធិការ​ស្រុក​ព្រៃកប្បាស​បាន​បញ្ជាក់​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ​ថា តាម​កាស​ន្និដ្ឋា​ន​របស់​​ជំនាញ ករណី​នេះ​ឃាតកម្មសម្លាប់​​កាត់​ក្បាល​នេះ គឺជា​ករណី​ល្បួង​​ទៅ​​សម្លាប់ ដើម្បី​ប្លន់​យក​​ម៉ូតូ…

ខេត្តតាកែវ ៖ បើ​តាម​លោក​អធិការ​ស្រុក​ព្រៃកប្បាស​បាន​បញ្ជាក់​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ​ថា តាម​កាស​ន្និដ្ឋា​ន​របស់​​ជំនាញ ករណី​នេះ​ឃាតកម្មសម្លាប់​​កាត់​ក្បាល​នេះ គឺជា​ករណី​ល្បួង​​ទៅ​​សម្លាប់ ដើម្បី​ប្លន់​យក​​ម៉ូតូ ។ ហើយ​ជន​ដៃដល់ ​ក៏​ជា​អ្នក​ស្គាល់គ្នាដែរ​ជាមួយ​ក្មេង​ប្រុស​រង​គ្រោះ​នេះ ។ ពេល​នេះ សាកសព​ក្មេង​រង​គ្រោះ​ ត្រួ​វ​បាន​យក​ទៅ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក សមត្ថកិច្ច​បាន​និង​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ឃាតករ​យក​មក​ផ្តន្ទាទោស​ឆាប់​ៗ​នេះ​ដែរ ។

គួរ​រំលឹក​ថា ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់​ ស្លាប់​នៅ​លើ​ទួល​ចំការ ក្នុងភូមិ​ចាស់​ត្រង់​ចំណុច​ព្រៃ​ចុង​ទួល​ខាងត្បូង ភូមិ​ស​ស្មាន់​មុន្នី ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ក្រោយ​ពី​ទទួល​បាន​​​ព័ត៌មាន​នេះ កម្លាំង​សមត្ត​កិច្ច​ជំនាញ​នគរបាល​ស្រុក ស្រុក​ព្រៃ​ព្រៃ​ក​ម្បា​ស សហការ​ជាមួយ​កម្លាំង​ជំនាញ​​​ខេត្ត បាន​បង្កើត​គណៈកម្មការ​មួយ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​ពិនិត្យ​និង​ស្រាវជ្រាវ ក៏​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​សព មានឈ្មោះ ណុ​ប លឹ​ម​ហេង អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​មាន​សភាព​ស្អុយរលួយ និង ដង្កូវ​ចោះ​លលា​ដ័​ក្បាល ដែល​ដាច់​ចេញពី​ដងខ្លួន ។ ជើង​ទាំង​ពីរ ត្រូវ​ឃាតករ​ចង​ផ្អោប​ដោយ​វ​ល្លិ៍ នៅ​លើ​ជង្គង់ ចំណែក​ក្បាល​ចង​ផ្ទប់​នឹង​វ​ល្លិ៍​ដែរ ។

ទាក់ទិន​នឹង​ដំណើររឿង គឺ​យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី ម្ដាយធំ និង​សាច់ញាតិ​ជិត​ឱ្យ​ថា កាលពី​ថ្ងៃ​ទី​១២ កក្កដា វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ម្ដាយ​កុមា​រា​រង​គ្រោះ​បានឱ្យ​កូន (​ជន​រង​គ្រោះ​) យក​ម៉ូតូ​C125 ស៊េរី​២០១៨ ពណ៌​ខ្មៅ ទៅ​លាង​ទឹក រហូត​ដល់​យប់​មិនឃើញ​មក​វិញ ។ គាត់​ជា​ម្តាយ ក៏​បាន​ប្ដឹង​សមត្ត​កិ​ច្ច្ឱ​្យ​ជួយ​រក ។ រហូត​ដល់​ថ្ងៃ​ទី​១៩ កក្កដា មាន​អ្នក​ដើរ​រក​អង្ក្រង​បាន​ប្រទះ​ឃើញ​សាកសព​កូន​គាត់​ស្លាប់ នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​ភូមិ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ