អ្នកដឹកនាំ​នៃ​បណ្ដា​ប្រទេស​​បង្ហាញ​ចក្ខុវិស័យ​ប្រឆាំង​នឹង​ឯកតោភាគី​និយម


ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​ក្នុង​កម្មវិធី Vision China ដែល​រៀបចំ​ដោយសារ​ព័ត៌មាន China Daily កាលពី​ថ្ងៃ​ទី​១៧ កក្កដា បណ្ដា​អ្នកដឹកនាំ​របស់​ប្រទេស BRICS រួម​មាន ប្រេ​ស៊ី​ល​, រុស្ស៊ី​, ឥណ្ឌា​, ចិន និង​អាហ្វ្រិក​ខាងត្បូង បាន​ថ្លែង​ពី​ចក្ខុវិស័យ​របស់​ខ្លួន​ចង់​ទប់ទល់​នឹង​ឧបសគ្គ​ដែល​កំពុង​បង្ក​ឡើង​ដោយ​គោលនយោបាយ​ឯកតោភាគី​និយម និង​ការពារ​និយម ដើម្បី​ជំរុញ​ដល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ chinadaily.com.cn ។

លោក Wang Xiaohui អនុប្រធាន​ផ្នែក​ផ្សព្វផ្សាយ​សាធារណៈ​នៃ​គណៈកម្មាធិការ​គណ​បក្ស​កុម្មុយនីស្ដ​ចិន និង​ជា​ប្រធាន​រដ្ឋបាល​ភាពយន្ត​រដ្ឋ បាន​ថ្លែង​ក្នុង​វេទិកា​នេះ​ថា BRICS ​បាន​ក្លាយជា​គំរូ​ល្អ​នៃ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​សេដ្ឋកិច្ច​ថ្មី​ៗ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ លោក​បាន​បន្ត​ថា វា​ជា​ប្រភព​នៃ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សហគមន៍​អន្តរជាតិ ។

លោក Wang នឹង​ដឹកនាំ​ក្រុម​ប្រតិភូ​មួយ​ទៅ​កាន់​អាហ្វ្រិក​ខាងត្បូង ដើម្បី​ចូលរួម​កម្មវិធី​ជា​ច្រើន​មុន​កិច្ចប្រជុំ BRICS ។

លោក Zhao Zhongxiu អនុប្រធាន​ក្រុមប្រឹក្សា China Council for BRICS Think Tank Cooperation និង​ជា​ប្រធាន​សាកលវិទ្យាល័យ University of International Business and Economics នៅ​ប៉េ​កាំ​ង បាន​និយាយ​ថា សំណើ​របស់​លោក​ប្រធានាធិបតី Xi ក្នុង​ការ​ចូលរួម​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម បាន​ផ្តល់​ជា​ចក្ខុវិស័យ​មួយ​សម្រាប់​ការ​កសាង​ពិភពលោក ដែល​មាន​សន្តិភាព សន្តិសុខ ការ​លូតលាស់ ការ​បើក​ទូលាយ និង​ភាព​រួម ព្រមទាំង​បរិស្ថាន​ដែល​ស្អាត​ថែម​ទៀត ។ លោក​បន្ត​ថា ប្រទេស​ចិន​ប្តេជ្ញា​ចូលរួម​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាហ្វ្រិក​និង​ជំរុញ​ដល់​ការ​លូតលាស់​រួម។

ជាមួយ​គ្នា​នេះ លោក Martyn Davies នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ថ្មី​ៗ និង​ទីផ្សារ​អាហ្វ្រិក​​ក្នុង​ក្រុមហ៊ុន Deloitte គិត​ថា ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក ដើរតួ​យ៉ាង​សំខាន់​សម្រាប់​បណ្ដា​ប្រទេស BRICS ។ លោក​ធ្លាប់​គិត​ថា ប្រទេស BRICS អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សហការ​គ្នា ព្រោះតែ​ពួក​គេ​ស្ថិត​ក្នុង​ទ្វីប​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​ទប់ទល់​នឹង​គោលនយោបាយ​ឯកតោភាគី​និយម និង​ការពារ​និយម​របស់​សហរដ្ឋអាមេរិក នឹង​ក្លាយ​ជា​គោល​ជំហរ​សំខាន់​ជាងគេ​សម្រាប់​ពួក​គេ​ក្នុង​ការ​សម្របសម្រួល ។

ក្រៅពី​នេះ លោក Andrew Moody អ្នក​យក​ព័ត៌មាន​ថ្នាក់ខ្ពស់​របស់ China Daily នៅ​បរទេស បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង​ចិន​និង​អាហ្វ្រិក គឺជា​ផ្នែក​មួយ​នៃ​រូបភាព​ធំ ហើយ​លោក​ជឿ​ថា ទស្សនៈ​របស់​លោក​ប្រធានាធិបតី​Xi ទៅ​លើ​ការ​ធ្វើ​សកល​ភាវូប​នីយ​កម្ម មាន​លើស​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទៅ​ទៀត ដោយ​វា​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​ទ្រទ្រង់​ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក​ខាងត្បូង រួម​ជាមួយនឹង​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស BRICS ផង​ដែរ ។

ដោយ​លើក​ឡើង​ពី​ឧទាហរណ៍​នៃ​វត្តមាន​ក្រុមហ៊ុន​ចិន​ក្នុង​អាហ្វ្រិក លោក Moody សរុប​សេច​ក្តី​ថា ៖« ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក គឺជា​កិច្ច​សហប្រតិបត្តិការ​បែប​ឈ្នះ​-​ឈ្នះ ហើយ​ចិន​បាន​ចូលរួម​យ៉ាង​ខ្លាំង​ទៅ​ការ​អភិវឌ្ឍ​អាហ្វ្រិក​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ