ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ឥត​ធម៌​ជា​ជីវិត​ពេញ​ដោយ​ទុក្ខ​កង្វល់

5 ឆ្នាំ មុន

ជីវិត​មិន​បាន​ឆ្លងកាត់​ការ​អប់រំ​តាម​ផ្លូវធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ ពេញ​ទៅ​ដោយ​គ្រឿង​កង្វល់​ដូច​ជា ខ្វល់​នឹង​រឿង​មិន​ទាន់​កើតឡើង ខ្វល់​នឹង​រឿង​ដែល​បាន​កើតឡើង​ហើយ ខ្វល់​នឹង​រឿង​កន្លង​ហួស​ទៅ​ហើយ ខ្វល់​នឹង​ការ​ជិះជាន់​គេ ខ្វល់​នឹង​រឿង​ត្រូវ​គេ​ជិះជាន់ ខ្វល់​នឹង​រក្សា​ទុក្ខ​របស់ទ្រព្យ ខ្វល់​នឹង​ការ​ស្វែងរក​ទ្រព្យ…

ជីវិត​មិន​បាន​ឆ្លងកាត់​ការ​អប់រំ​តាម​ផ្លូវធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ ពេញ​ទៅ​ដោយ​គ្រឿង​កង្វល់​ដូច​ជា ខ្វល់​នឹង​រឿង​មិន​ទាន់​កើតឡើង ខ្វល់​នឹង​រឿង​ដែល​បាន​កើតឡើង​ហើយ ខ្វល់​នឹង​រឿង​កន្លង​ហួស​ទៅ​ហើយ ខ្វល់​នឹង​ការ​ជិះជាន់​គេ ខ្វល់​នឹង​រឿង​ត្រូវ​គេ​ជិះជាន់ ខ្វល់​នឹង​រក្សា​ទុក្ខ​របស់ទ្រព្យ ខ្វល់​នឹង​ការ​ស្វែងរក​ទ្រព្យ ខ្វល់​នឹង​ការ​មិន​ពេញចិត្ត ខ្វល់​នឹង​ការ​ពេញចិត្ត​ហើយ​បែរជា​បាត់​ទៅ​វិញ ខ្វល់​នឹង​ការ​បោកប្រាស់ ខ្វល់​នឹង​ការ​ព្រាត់ប្រាស គឺ​ខ្វល់​រហូត​ខូចចិត្ត​សម្លាប់​ខ្លួន​ដោយ​ប្រការ​ផ្សេង​ៗ ដោយសារ​មើលឃើញ​លោក​នេះ​ខ្មៅ​ងងឹត​។

កង្វល់​ទាំង​អស់នេះ បើ​យើង​មិន​បានរ​ត់រក​ព្រះធម៌​ជាទី​ពឹង ទីរលឹក ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ទេ គេ​នឹង​អស់សង្ឃឹម​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​កើតឡើង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។

ផ្ទុយ​ទៅ​វិញ​បើ​ជីវិត​មានធម៌ មានការ​អប់រំ​តាម​ផ្លូវធម៌​ឱ្យ​បាន​យល់​ច្បាស់​ហើយ គឺជា​ជីវិត​ស្បើយ​ទុក្ខ​កង្វល់ ព្រោះ​លោក​នេះ​គឺ​វា​ត្រូវ​តែ​បែប​នឹង​។

ធម៌​នាំ​ឲ្យ​មនុស្ស​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​ខ្លួន ចេះ​រស់​ជាមួយនឹង​ការ​មាន និង​ការ​បាត់បង់ រៀន​រស់​ជាមួយ​រឿងរ៉ាវ កំណត់​ដឹង​នូវ​ទុក្ខ​លំបាក​ផ្សេង​ៗ ធ្វើ​ឲ្យ​បីតិ​កើតឡើង ត្រជាក់​ក្សេមក្សាន្ត មិន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត ព្រោះ​សត្វលោក​ទាំងអស់​ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ៗ​ខ្លួន​មិន​មាន​សត្វ​ណាមួយ​គេច​រួច ចៀស​ផុត​បាន​ឡើយ ។