ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដល់ Juventus ហើយ Ronaldo នៅ​តែ​និយាយ​ពី Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​និយាយ​ពី Messi ក្រោយ​ខ្លួន​បាន​ក្លាយទៅជា​មាន់​ថ្មី​របស់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​និយាយ​ពី Messi ក្រោយ​ខ្លួន​បាន​ក្លាយទៅជា​មាន់​ថ្មី​របស់ Juventus ។

ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា នា​ពេល​នេះ Ronaldo និង Messi មិន​ត្រូវ​ប្រកួតប្រជែង​គ្នា​ទៀត​ទេ ដោយសារ​តែ​ក្លិប Juventus គឺជា​ក្លិប​របស់​អ៊ី​តា​លី ហើយ​ក្លិប Barcelona គឺ​ក្លិប​របស់​អេ​ស្ប៉ា​ញ ។ ដូចនេះ អ្នក​សារព័ត៌​មានបាន​សួរនាំ Ronaldo ពី​ចំណាប់អារម្មណ៍​ទៅ​លើ​កីឡាករ​ផ្សង​ៗ​ទៀត ដែល​អាច​ជា​គូប្រជែង​ថ្មី​របស់​ខ្លួន ។

Ronaldo ឆ្លើយ​វិញ​ថា ៖«​ខ្ញុំ​មិន​ចាត់​ទុក​កីឡាករ​ផ្សេង​ជា​គូប្រជែង​ទេ ។ វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ឡើយ​នា​ពេល​កន្លង​មក ។ ពិត​ណាស់ ពួក​យើង​សុទ្ធតែ​ចង់​ឈ្នះ ។ ពួក​យើង​នឹង​ខំ​ឲ្យ​ឈ្នះ​រាល់​ការ​ប្រកួត ។ វា​ជា​ការ​ប្រជែង​គ្នា​ណាស់ ដើម្បី​ក្លាយជា​អ្នក​ខ្លាំង​ផ្តាច់​គេ​» ។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​ម្នាក់​នេះ​បន្ត​ថា ៖«​គ្រប់​គ្នា​តែងតែ​គិត​ថា​ខ្ញុំ និង Messi គឺជា​គូប្រជែង​នឹង​គ្នា ។ តែ​យើង​គ្រាន់តែ​លេង​ឲ្យ​ល្អ​សម្រាប់​ក្លិប​របស់​យើង​ប៉ុណ្ណោះ ។ កីឡាករ​ទាំងអស់​ខំ​ដើម្បី​ក្លិប ហើយ​ខ្ញុំ​ក៏​ដូច​គ្នា ។ ពេល​ចុង​ក្រោយ​ជា​លទ្ធផល គឺ​យើង​ឃើញ​ថា​នរណា​ជា​ជើង​ខ្លាំង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo និង Messi កន្លង​មក​ឆ្លាស់គ្នា​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or ចំនួន​១០ ដែល​គ្មាន​នរណា​ផ្សេង​អាច​មក​ជ្រៀត​ធ្វើ​ជា​ម្ចាស់​ម្តងណា​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ