ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វែគណាស់ កូនតូច​ឃើញស្តែងនឹង​ភ្នែក​ម្តាយ​ដួលនៅពី​មុខ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​ហាង​គុយទាវ​កាហ្វេ​សុខ​ៗ ស្រាប់តែ​ងងឹតមុខ​ធ្លាក់​ពីលើ​កៅអី​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ប​ញ្ជូន​​ដល់​មន្ទី​ពេទ្យ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ពេញ​ហាង​គុយទាវ​កាហ្វេ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​ហាង​គុយទាវ​កាហ្វេ​មួយ​កន្លែង ក្នុងភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​ហាង​គុយទាវ​កាហ្វេ​សុខ​ៗ ស្រាប់តែ​ងងឹតមុខ​ធ្លាក់​ពីលើ​កៅអី​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ប​ញ្ជូន​​ដល់​មន្ទី​ពេទ្យ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ពេញ​ហាង​គុយទាវ​កាហ្វេ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​ហាង​គុយទាវ​កាហ្វេ​មួយ​កន្លែង ក្នុងភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុកស​ន្ទុ​ក ខេត្តកំពង់ធំ ។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​វិ​ន សា​រឿ​ន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ។

តាមប្រភពពី​​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​សង្ស័យ​ស្លាប់​ដោយសារ​គាំងបេះដូង ឬ​ជំងឺលើសឈាម ។

បើ​តាម​ការ​បំភ្លឺ​ពី​លោក​ថា​ច់ មន្នី​រ័​ត្ន អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ហាង​គុយទាវ​កាហ្វេ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដឹក​ដៃ​កូនស្រី​អាយុ​ប្រហែល​៦​ឆ្នាំ​ចូល​ជ្រក​ភ្លៀង​ក្នុង​ហាង​គុយទាវ​របស់​គាត់ ព្រោះ​ភ្លៀង​នឹង​ខ្យល់​ខ្លាំង ។

លោក​បាន​បន្ត​ទៀត​ថា ប្រហែលជា​១៥​នាទី​ក្រោយមក​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​កៅអី​ឮ​សូរ​តែ​ប្រាវ លោក​ព្រមទាំង​អ្នក​ហូប​កាហ្វេ​២​នាក់​ទៀតរ​ត់ទៅ​ជួយ​លើក​និង​ធ្វើ​ចលនា ហើយ​លោក​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ប្តី​ស្ត្រី​រង​គ្រោះ​ថា ​«​ប្រពន្ធ​លោក​ដួល​សន្លប់​បាត់ស្មារតី​នៅ​ហាង​របស់ខ្ញុំ​» ប្តី​ឮ​ដូច្នោះ​ក៍​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​មក​មើល​ប្រពន្ធ ហើយ​បាន​ឌុ​ប​ប្រពន្ធ​ដោយ​មាន​អ្នក​ឱប​ពីក្រោយ​ម្នាក់​ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តាំងក្រសាំង លុះ​ពេល​មក​ដល់​មន្ទី​រ​ពេទ្យ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ជីពចរ ក្រោយ​ពី​ពិនិត្យ​មើល​ជីព​​ចររួច​ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា «​ចូលរួម​សោកស្តាយ​ផង ប្រពន្ធ​លោក​បាន​ស្លាប់​​បាត់​ទៅ​ហើយ​» គ្រាន់តែ​ឮ​គ្រូពេទ្យ​ប្រាប់​ភ្លាម ប្តី​និង​កូន​បាន​យំសោក​បោក​ខ្លួន ព្រោះ​មួយប៉ប្រិចភ្នែក​បាត់បង់​ប្រពន្ធ​បាត់បង់​ម្តាយ​ជាទី​ស្រលាញ់​ជា​រៀង​រហូត ។

បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ