ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​អុកឡុក​ដល់​ជាយ​រាជធានី​ហើយ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពែញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹមម៉ោង​១០ព្រឹកថ្ងៃទី​២០ កក្កដា ​ជំនន់ទឹកភ្លៀង បាន​​​​​​ហូរ​​ចូលទៅ​កាន់​​​​១៩​​ភូមិ ​​បណ្តាលឱ្យ​លិចផ្ទះ​ប្រជាពលរដ្ឋ​ស្មើ​​និង​១៩​៦​​គ្រួសារ​, វត្តអារ៉ាម,  សាលា​រៀន​​សាលា​សង្កាត់…

រាជធានីភ្នំពែញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹមម៉ោង​១០ព្រឹកថ្ងៃទី​២០ កក្កដា ​ជំនន់ទឹកភ្លៀង បាន​​​​​​ហូរ​​ចូលទៅ​កាន់​​​​១៩​​ភូមិ ​​បណ្តាលឱ្យ​លិចផ្ទះ​ប្រជាពលរដ្ឋ​ស្មើ​​និង​១៩​៦​​គ្រួសារ​, វត្តអារ៉ាម,  សាលា​រៀន​​សាលា​សង្កាត់ និងប៉ុស្តិ៍នគរបាល​ជាច្រើនកន្លែង​ទៀត​ផង ។ នេះយោងតាម​សមត្ថកិច្ច​បាន​ប្រាប់កោះ​​សន្តិ​ភាព ​​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ។

សេចក្តីរាយការណ៍​បន្តថា ​នៅក្នុង​នោះ តំបន់​​ដែល​កំពុងប្រឈមលិចខ្លាំង​មាន ១-ព្រៃ​ស ២-​ភូមិ​៣៤​គ្រួសារ ២-ទៀន​២-​ភូមិ​១៧​គ្រួសារ ៣-​គង​ន​យ​២​ភូមិ​៥៨​គ្រួសារ ៤-​ស្ពានថ្ម៤​ភូមិ ​២២​គ្រួសារ ៥-ជើងឯក ២​ភូមិ​១៧​គ្រួសារ ៦-​សាក់​សំពៅ ៦​ភូមិ​២៦​គ្រួសារ ៧​-​ដង្កោ ១​ភូមិ​២២​គ្រួសារ ។

បច្ចុប្បន្ន អាជ្ញាធរ​កំពុងចុះ​អន្តរា​គមន៍ ដើម្បីការពារ និងទប់ស្កាត់​ហើយ  ។ តែយ៉ាងណា ក៏សូម​មាន​ការ​ចូលរួម​ប្រុងប្រយ័ត្ន​ដោយខ្លួនឯងទាំងអស់គ្នា​ ។

 

អត្ថបទសរសេរ ដោយ