ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ខ្លាំង​ហើយ​ម្តងនេះ ទឹកបាន​កាត់​ផ្តាច់​ផ្លូវជាតិ​លេខ​៤​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាតការណ៍បានឲ្យដឹងថា ស្ថានភាព​ផ្លូវជាតិ​លេខ​៤​ដែល​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា នៅ​ថ្ងៃនេះ​(​ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០១៨) អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈ​ជា​បណ្តោះអាសន្ន…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាតការណ៍បានឲ្យដឹងថា ស្ថានភាព​ផ្លូវជាតិ​លេខ​៤​ដែល​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា នៅ​ថ្ងៃនេះ​(​ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០១៨) អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈ​ជា​បណ្តោះអាសន្ន ។

ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​កាត់​ផ្តាច់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩០ ក្នុង​ខេត្តកំពង់ស្ពឺ និង​គីឡូម៉ែត្រ​លេខ​១១៥ (​ស្ពាន​ស្ទឹង​សំរោង​) ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ចំពោះ​រថយន្ត​ធន់​តូច​-​ធំ​គ្រប់​ប្រភេទ​មិន​អាច​ឆ្លងកាត់​បាន​ឡើយ ។

ដោយ​លើ​ស្ថានភាព​ទឹក​បែប​នេះ បើ​បងប្អូន​មាន​បំណង​អញ្ជើញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង​សូម​មេត្តា​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤១(​ផ្លូវបំបែក​ថ្នល់ទទឹង​-​កំពត​) និង​ផ្លូវជាតិ​លេខ​៣​វិញ ៕

ព័ត៌មាននឹងមានផ្សាយជូនជាបន្តបន្ទាប់នៅពេលមានស្ថានភាពទឹកប្រែប្រួល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ