ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំងបំបោល​ឡិច​ស៊ី​ស​​បុក​​ខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​និង​វៀច​អស់​៣​កង់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស​៤៧០​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​និង​វៀច​អស់​៣​កង់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក់
លេខភ្នំពេញ ២S-៥៤៩៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​វៀច​អស់​មួយ​កង់​ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​ជ្រុល​ចង្កូត​បើក​ទៅ​មុខ​១០​ម៉ែត្រ​ក៏​បន្ត​ទៅ​បុក​អស់​២​កង់​ទៀត បណ្តាល​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ​ទេ ។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ឡើង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​គេចខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា
ល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ