ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន… ទឹកវាយប្រហារដល់ដីតាកែវហើយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​ស្រប​ពេល​​ស្ថានភាព​ទឹកជំនន់ទឹកភ្លៀង​​ ​​​កំពុង​​តែវាយប្រហារ​​​តាម​​បណ្តា​​ខេត្ត​មួយ​​ចំនួន​យ៉ាងធ្ងន់ធ្ង​នោះ​ ស្តែងនៅ​ឯ​ស្រុក​ចំនួន​២ គឺ​​ស្រុក​សំរោង​និង​ត្រាំកក់​ ខេត្តតាកែវ​ ក៏​បាន​​កើត​មាន​ឡើង​ដែរ ដោយ​ទឹក​​បាន​ជន់​​លិច​ផ្ទះ​​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រូ​សារ​ផង​ដែរ…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​ស្រប​ពេល​​ស្ថានភាព​ទឹកជំនន់ទឹកភ្លៀង​​ ​​​កំពុង​​តែវាយប្រហារ​​​តាម​​បណ្តា​​ខេត្ត​មួយ​​ចំនួន​យ៉ាងធ្ងន់ធ្ង​នោះ​ ស្តែងនៅ​ឯ​ស្រុក​ចំនួន​២ គឺ​​ស្រុក​សំរោង​និង​ត្រាំកក់​ ខេត្តតាកែវ​ ក៏​បាន​​កើត​មាន​ឡើង​ដែរ ដោយ​ទឹក​​បាន​ជន់​​លិច​ផ្ទះ​​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រូ​សារ​ផង​ដែរ ​ស្ថិត​​តាម​ផ្លូវជាតិ​លេខ​​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​​សំរោង ខេត្តតាកែវ​ ។

លោក​កេ​ត ម៉ៅ អភិ​ិ​បាល​ស្រុក​សំរោង​ បានឱ្យ​ដឹង​ថា ​នៅ​ស្រុក​របស់​លោក​ គ្រប់គ្រង​ទឹកជំនន់​លិចលង់​ផលដំណាំ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋជា​ច្រើន​ហិកតា​ និង​ច្រើន​គ្រួសារ ​ហើយ​លោក​ក៏​កំពុង​​បង្កើត
​គណៈ​​កម្ម​ការ ​ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​សង្គ្រោះ​​ពលរដ្ឋ​ឱ្យ​​បាន​ទាន់​ពេលវេលាដែរ ​នៅ​ពេល​ស្ថាន​ភាព​​ទឹក​ហក់​​ឡើង​​ខ្ពស់បែបនេះ ​។

លោក​អភិបាលស្រុក​សំរោង​​​បន្ត​​ថា​ ចំពោះ​នៅ​ស្រុក​សំរោង យើង​មានទឹក​ជន់​លិច​ចំនួន​៤​ឃុំ មាន​ឃុំ​លំចង់ ឃុំ​ជំ​រះ​ពេន ឃុំ​បឹង​ត្រាញ់​ខាងត្បូង និង​ឃុំ​សឹ​ង្ហ ស្មើនឹង​១២​ភូមិ ប៉ះពាល់​លើ​ផ្ទៃដី​ស្រែ ផ្ទះ ដាំ​រួម​ផ្សំ​ផ្សេង​ៗ ចំនួន៧៥០​ហិ​កតា ​។

ដោយឡែក ​នៅ​ស្រុក​ត្រាំកក់​វិញ​ ជំនន់​​ទឹកភ្លៀង​​បាន​​ជន់​លិច​ដល់​ផ្ទះ​​ពលរដ្ឋ​ចំនួន​៦​គ្រួសារ​ផង​ដែរ​ នៅ​ភូមិ​រំលេច​ស្វាយ ​ឃុំ​ឧត្តម​សូ​រិ​យា ​កាលពី​យប់​ថ្ងែ​ទី​១៩ កក្កដា ។ ​ពេល​នេះ ​​អាជ្ញាធរ​ស្រុក​កំពង់​តែ​ជួយ​សង្គ្រោះ​រក​ទីទួល​សុ​វត្តិភាព ។

អត្ថបទសរសេរ ដោយ