ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​បាត់​ខ្លួន​ក្នុង​សមុទ្រ​ពលរដ្ឋ​អះអាង​ថា​ត្រូវ​ទឹក​រលក​អូស​ទៅ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ជា​កម្មក​សំណង់​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ និង​ប្រជាពលរដ្ឋ​អះអាង​ថា ត្រូវ​ទឹក​រលក​អូស​បណ្តោយ​ឲ្យ​បាត់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៨ នេះ​នៅ ចំណុច​កន្ទុយ​នាគ​ក្រុម​១៤ ភូមិ​០៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ជា​កម្មក​សំណង់​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ និង​ប្រជាពលរដ្ឋ​អះអាង​ថា ត្រូវ​ទឹក​រលក​អូស​បណ្តោយ​ឲ្យ​បាត់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៨ នេះ​នៅ ចំណុច​កន្ទុយ​នាគ​ក្រុម​១៤ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ ក្រោយ​ពី​បាន​ចុះ​ងូតទឹក​លេង​ជាមួយ​មិត្តភក្តិ​០៤​នាក់​ផ្សេង​ទៀត ។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​កន្ទុយ​នាគ​ក្រុម​១៤ ភូមិ​០៤ ក្រុងព្រះសីហនុ​មាន​ករណី​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​ត្រូវ​ទឹក​រលក​អូស​បណ្តោយ​ឲ្យ​បាត់​ខ្លួន ។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​មិត្តភក្តិ​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ​មាន​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​បាន​ចុះ​មក​លេង​ទឹក​នៅ ឆ្នេរ​កន្ទុយ​នាគ​មួយសន្ទុះ​ក្រោយមក​មាន​ចិន​ម្នាក់​បាន​រសាត់​ទៅ​ឆ្ងាយ​ពី​ក្រុម​ចម្ងាយ​ប្រហែល ៣​ម៉ែត្រ​ត្រូវ​បាន​ទឹក​រលក​អូស​ចូល​កន្លែង​ជ្រៅ ។ ឃើញ​ដូច​នោះ​ក៏​នាំ​គ្នារ​ត់រក​ពោង​ទៅ​ជួយ តែ​មិន​ដល់​មួយ​នាទី​ផង​ក៏​បាត់​ខ្លួន ។

ជន​រង​គ្រោះ​ឈ្មោះ LIU QIANG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ កាន់​លិខិតឆ្លងដែន​លេខ E68478103 មុខរបរ​ជា​កម្មករ​សំណង់ ។ ក្រោយមក​កម្លាំង​នគរបាល​ប្រចាំការ​តំបន់​នោះ​បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ម៉ូតូ​ទឹក​ចំនួន​២​គ្រឿង​មាន​គ្នា​៤​នាក់​បាន​រុករក​ទីតាំង​ដែល​ជន​រង​គ្រោះ​លង់ទឹក​នោះ​ក៏​ពុំ​បាន​រក​ឃើញ ។

គួ​រំលឹក​ផង​ដែរ​ថា នៅ​តាម​បណ្តោយ​ឆ្នេរ​មួយ​ចំនួន​នា​ដើមឆ្នាំ​នេះ គឺ​ទើបតែ​មានការ​បាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់ តែ​ប៉ុណ្ណោះ​ព្រោះ​កន្លង​មក​ក្រុម​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​ជា​ច្រើន​លើក​ក្នុង​ករណី​លង់ទឹក​នេះ​ខណៈ​កាលពី​ឆ្នាំ​មុន​មាន​មនុស្ស​បាត់បង់​ជីវិត ដោយ​លង់ទឹក​នេះ​មិន​ក្រោម​១០​នាក់​នោះ​ទេ ។


ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចុះ​លេង​ទឹក​ម្តង​ៗ​នៅ​ពេល​មាន​រលក​ធំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ