ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​លក្ខណៈ​​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋពេលទឹកជំនន់​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ទោះបីជា​ខេត្ត​នេះ​មិន​ទាន់​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ដល់​ក្នុង​កំរិត​ប្រកាស​ឲ្យ ប្រុង​ប្រយ័ត្ន​ដែល​មានកំ​ពស់​ទឹក​១៥,២០​ម៉ែត្រ​យ៉ាងណា​ក្តី ក៏​អាជ្ញាធរ​ខេត្ត​បាន​ដាស់តឿន​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សង្គ្រោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ។ លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត…

ខេត្តកំពង់ចាម​៖ ទោះបីជា​ខេត្ត​នេះ​មិន​ទាន់​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ដល់​ក្នុង​កំរិត​ប្រកាស​ឲ្យ
ប្រុង​ប្រយ័ត្ន​ដែល​មានកំ​ពស់​ទឹក​១៥,២០​ម៉ែត្រ​យ៉ាងណា​ក្តី ក៏​អាជ្ញាធរ​ខេត្ត​បាន​ដាស់តឿន​ដល់​មន្ត្រី​ជំនាញ
និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សង្គ្រោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី
១៩ ខែកក្កដា ឆ្នាំ​២០១៨ ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​លោក​អភិបាលខេត្ត​ រូប​លោក​បាន​ប្រជុំ​ជាមួយនឹង​មន្ត្រី​ក្រោម​ឱវាទ និង​បាន​បែង​បែក​កម្លាំង​សង្គ្រោះ​ចំនួន​៤​ក្រុម​មាន​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ជាមួយ​នោះ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ពស់​ចឹក​ក៏​បាន​បែងចែក​ទៅ​តាម​គោលដៅ​រួចរាល់​អស់ហើយ​ដែរ​ដើម្បី​ការពារ​សត្វ​អ​សិរ​ពិស​ចឹក​នរ​​ណា​ម្នាក់ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៍បន្ត​ថា ផ្លូវគោក​មាន​រថយន្ត​សា​មុ​យ​សម្រាប់​ដឹក និង​ផ្លូវទឹក​មាន​អូ​ប័​រ​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក​នោះ ។ ថ្វី​ត្បិត​កំពស់​ទឹកទន្លេ​មេគង្គ​ដែល​រហូត​មក​ដល់​ព​លេ​នេះ​មិន​ទាន់​បាន​ឡើងមក​ជន់​លិច​នៅ​តាម​បណ្តា​ភូមិឋាន​នានា​ក្តី តែ​មន្ត្រី​សុខាភិបាល​បាន​ត្រៀម​នូវ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​សង្គ្រោះ​ពី​សត្វ​អ​សិរ​ពិស​ចឹក​។ ប្រ​សិន​បើ​កើត​មាន​លើ​ពលរដ្ឋ​ណា​ម្នាក់ សូម​ប្រញាប់​មក​រក​សេវា​សុខាភិបាល​ជា​បន្ទាន់ មិន​ត្រូវ​ទុក​ប​ណ្តែ​ត​បណ្តោយ​នោះ​ទេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងនៅ​កន្លែង​ប្រារព្ធ​បុណ្យ​រុក្ខទិវា​វិទ្យាល័យសម្តេច​
ជួន ណាត ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា សូម​ឲ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ស្រុក​ជាប់​ដង​ទន្លេ​មេ​ង្គ​ត្រូវ​តែ​ទាក់ទង​ជាមួយនឹង​ម្ចាស់​កាណូត​ឲ្យ​បាន​ជាប់លាប់ ប្រសិនបើ​ទឹក​ឡើង​មក​លិច​ភូមិឋាន​នោះ​នឹង​ត្រូវ​យក​កាណូត​នោះ​ទៅ​ដឹក​ពួក​គាត់​មក​កាន់​ទីទួល​សុវត្ថិភាព ។ ជាមួយ​នោះ​ពលរដ្ឋ​ក៏​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​កុំ​ឲ្យ​កូន​ក្មេង​តូច​ៗ​ងូតទឹក​ទន្លេ​​ បណ្តាល​ឱ្យ​​លង់​ទឹក​ស្លាប់ ហើយ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ ក្នុង​នោះ​មាន​ថ្នាំ​សម្រាប់ព្យា​បាល​ពស់​ចឹក ដើម្បី​ជួយ​ពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ