ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយឃើញពូជាប់នៅ​ជញ្ជាំងឆ្ងល់ ក៏​រត់​ចុះ​មកប្រាប់យាយ​វិញ… ផ្អើលឈុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ឡៅតឿ​ជាន់​ទី​៤ ក្រោយ​រូបគេ​សំ​ុ​លុយ​ម្តាយ​២០០​ដុល្លារ​មិន​បាន ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១០A…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ឡៅតឿ​ជាន់​ទី​៤ ក្រោយ​រូបគេ​សំ​ុ​លុយ​ម្តាយ​២០០​ដុល្លារ​មិន​បាន ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១០A តាម​បណ្តោយ​ផ្លូវ​លេខ​៦៥៦ ក្នុងភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ វង្ស គង្គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ បើ​តាម​សាច់ញាតិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រេ​ាះ​ជា​មនុស្ស​បំផ្លាញ​គ្រួសារ ដោយ​ដើរ​លេង​ឥតប្រយោជន៍​ច្រើន​នៅ​ខាងក្រៅ និង​ឧស្សាហ៍​យក​ទ្រព្យសម្បត្តិ ក៏​ដូច​ជា​ម៉ូតូ​ទៅ​បញ្ចាំ​ទៀត​ផង ។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​១១​ព្រឹក បុរស​រង​គ្រេ​ាះ​បាន​មក​សំ​ុ​លុយ​ម្តាយ​ចំនួន​២០០​ដុល្លារ ដើម្បី​យក​ទៅ​លោះ​ម៉ូតូ ( មិនដឹង​ថា បញ្ចាំ​យក​លុយ​ធ្វើ​អ្វី​ទេ ) តែ​ត្រូវ​ស្ត្រី​ជា​ម្តាយ​បដិសេធ ហើយ​រឿង​នេះ​បានដឹង​ដល់​បងស្រី​បង្កើត​របស់​គេ ជា​ហេតុ​ធ្វើ​ឱ្យ​បងស្រី​ស្តីឱ្យ និង​បាន​ទះកំភ្លៀង ។

ភ្លាម​ៗ​នោះ ជន​រង​គ្រេ​ាះ​ក៏​បាន​ឡើង​ទៅ​សំងំ​ក្នុង​បន្ទប់​ជាន់​ទី​៤​តែ​ម្នាក់ឯង តាំងពី​ពេល​នោះ​មក រហូត​ដល់​វេលា​ម៉ោង​០១​រសៀល ត្រូវ​ក្មួយ​ស្រី​ជន​រង​គ្រេ​ាះ​ដែល​មាន​អាយុ​៥​ឆ្នាំ​បាន​ឡើង​ទៅ​បន្ទប់​របស់​គេ ដើម្បី​យក​អាយ​ផេ​ត តែ​ហៅ​មិន​ឆ្លើយ​សោះ ។ ក្មួយ​ឃើញ​ពូ​ជាប់​នៅ​លើ​ជ​ញ្ចាំ​ង ក៏​ចុះ​មក​ប្រាប់​យាយ (​ម្តាយ​បង្កើត​ជន​រង​គ្រេ​ាះ​) ឱ្យ​ឡើង​ទៅ​មើល ពេល​ឡើង​ទៅ​ដល់​ឃើញ​ដូច​នោះ​ហើយ ស្ត្រី​ជា​ម្តាយ​បាន​ស្រែក​ឆោឡោ​ឱ្យ​បងប្អូន​មក​ជួយ​លើក​ចុះ​ក្រោម តែ​អកុសល​ពេល​លើក​ចុះ​មក ជន​រង​គ្រេ​ាះ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ដោយ​រូបគេ​យក​ខ្សែភ្លើង​ចង​.​ក ជាមួយ​ដំបូលផ្ទះ​។

មុន​ពេល​ស្លាប់ ជន​រង​គ្រេ​ាះ​ក៏​បាន​សរសេរ​សំបុត្រ​១​ច្បាប់​ទៅ​កាន់​ស្ត្រី​ជា​ម្តាយ ដោយ​សរសេរ​ថា ៖ «​ម៉ាក់​ឱ្យ​កូន​សំ​ុ​អភ័យទោស​ផង ដែល​តែងតែ​ធ្វើ​ឱ្យ​ពិបាកចិត្ត ម៉ែ​ល្អ​ណាស់ ម៉ែ​តែង​ជួយ​កូន​រហូត តែ​អា​កូន​ថោកទាប​នេះ ធ្វើ​ឱ្យ​គ្រួសារ​មិន​មាន​កិត្តិយស​ទេ បើ​អត់​មា​ខ្ញំ​ុ​បែប​ល្អ​ជាង​នេះ កូន​លែង​ចង់រ​ស់ទៀត​ហើយ ជីវិត​គ្មាន​ន័យ​អី​ទេ ម៉ែកូន​ស្រលាញ់​ម៉ែ​ណាស់ កូន​លា​សិន​ហើយ​ម៉ែ​» ។

អត្ថបទសរសេរ ដោយ