ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយ​ថ្ងៃ​រង​របួស​ដល់​ទៅ​១០​នាក់​ធ្ងន់​ស្រាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​១​លើក​) ស្លាប់​គ្មាន របួសធ្ងន់​៧​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ស្រី​៣​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​(​យប់​១​លើក​) ស្លាប់​គ្មាន របួសធ្ងន់​៧​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ស្រី​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់​ល្បឿន​៤​លើក​,​ស្រវឹង​១​លើក ។ សរុប​ស្លាប់​គ្មាន ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ និង​ម៉ូតូ​១​លើក​,​ម៉ូតូ និង​រថយន្ត​តូច​១​លើក ,​ម៉ូតូ និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច និង​ថ្មើរជើង​១​លើក​,​គោ​យន្ត​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៦​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​៤​គ្រឿង ,​រថយន្ត​តូច​១​គ្រឿង ,​យាន​ផ្សេង​ៗ១​គ្រឿង ,​ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ ម៉ូតូ​២​លើក ,​រថយន្ត​តូច​២​លើក ,​គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ​មាន ផ្លូវជាតិ​២​លើក ,​ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាន​ខេត្តព្រះវិហារ​១​លើក របួស​៣​នាក់ (​ស្រី​២​នាក់​) និង​ខេត្តបាត់ដំបង​១​លើក របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៦៥២​គ្រឿង​(​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៧០​គ្រឿង (​ម៉ូតូ​៥៧%) អប់រំ​៥៤​គ្រឿង (​ម៉ូតូ​៧៦%) មធ្យោបាយ​ពិន័យ​១៦​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៣៧​គ្រឿង អប់រំ​៣០​គ្រឿង ពិន័យ​សរុប​៤​គ្រឿង (​មួក​៤​គ្រឿង​,​កញ្ចក់​គ្មាន​គ្រឿង ,​ស្រវឹង​គ្មាន​គ្រឿង​,​ផ្សេង​ៗ​គ្មាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ