ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​តារា​ឆ្នើម​វ័យក្មេង​១​រូប​របស់ Man City នឹង​ចាកចេញ​នៅ​រដូវ​កាល​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន Oleksandr Zinchenko នឹង​ចាក់​ចេញពី​ក្លិប​អង់គ្លេស Manchester City…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន Oleksandr Zinchenko នឹង​ចាក់​ចេញពី​ក្លិប​អង់គ្លេស Manchester City នៅ​រដូវ​កាល​នេះ បើ​ទោះបីជា​ពេល​នេះ​ទៅ​អា​មេ​រិ​ក​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​លេង​ត្រៀម​បើក​រដូវ​កាល​ក៏​ដោយ ។

កីឡាករ​អាយុ​២១​ឆ្នាំ​នេះ ត្រូវ​បាន Man City យល់ព្រម​លក់​ទៅ​ឲ្យ​ក្លិប Wolves ក្នុង​តម្លៃ​១៦​លាន​ផោន ​។ Zinchenko ដែល​អាច​លេង​បាន​ទាំង​នៅ​ខាង​ស្លាប និង ខាងក្រោយ បាន​ឡើង​ទាត់​ឲ្យ Man City បាន​១៦​ដង​នៅ​កាលពី​រដូវ​កាល​មុន ដែល​ក្នុង​នោះ​មាន​៨​ដង​ទាត់​នៅ Premier League​។ រូបគេ​ចង់​ចូល​លេង​ឲ្យ​បាន​ច្រើន​តែ​ក្លិប​មិន​ឲ្យ​ទាល់តែ​សោះ តាំងពី​មាន​វត្តមាន​របស់ Riyad Mahrez មក​ពី​ក្លិប Leicester មក ។

បើ​ទោះបីជា Zinchenko លេង​បាន​ល្អ​នៅ​ក្លិប​របស់​ខ្លួន​ក៏​ដោយ​ក៏ Man City ហាក់បីដូចជា​ព្រម​ឲ្យ​ចាកចេញ​ទៅ Wolves ដែរ ដោយសារ​តែ​និយាយ​ថ្លៃ​គ្នា​ត្រូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Zinchenko ដែល​លេង​បាន​១៧​ដង​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន បាន​ចុះ​កុងត្រា​នៅ Man City នៅ​ឆ្នាំ​២០១៦ ក្រោយ​ចាក​ចេញពី​ក្លិប UEFA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ