World Cup ចប់ Lionel Messi នាំ​ប្រពន្ធ​ទៅ​ធ្វើ​រឿង​មួយ​នៅ​អេ​ស្ប៉ា​ញ​យ៉ាង​រំភើយ


តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន Lionel Messi ត្រូវ​បាន​គេ​ថត​ជាប់​នៅ​ពេល​ទៅ​លំហែកាយ​ជិះទូក​លេង​នៅ​កោះ Formentera ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។

ការ​លំហែកាយ​នេះ​អាច​និយាយ​បាន​ថា ជា​ការ​បំបាត់​ភាព​ទុក្ខ​ព្រួយ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ប្រកួត World Cup ហើយ​ត្រៀមខ្លួន​សារ​ជា​ថ្មី​សម្រាប់​រដូវ​កាល La Liga ក្រោយ​នេះ ។

Messi និង ក្រុម​អា​ហ្ស​ង់​ទី​ន​ទាំងមូល ត្រូវ​បាន​ជ្រុះ​ចេញពី​ដំណើរ​ទៅ​យក​ពាន World Cup ដោយសារ​តែ​មាន់គក​បារាំង ។ ពេល​នោះ Messi ត្រូវ​បាន​គេ​តម្រង់​កាណុង​ទប់​ជាប់​មិន​ឲ្យ​ស៊ុត​រួច ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ ។

កីឡាករ​វ័យ​៣១​ឆ្នាំ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona ពេល​នេះ​មិន​មាន​គូប្រជែង​ទៀត​ទេ​នៅ​ក្នុង​ការ​ប្រកួត La Liga ព្រោះតែ Ronaldo ត្រូវ​បាន​ចាកចេញ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ដែល​ជា​ក្លិប​របស់​អ៊ី​តា​លី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​សម្តី​របស់ Wayne Rooney ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ Ronaldo បាន​សរសើរ Messi ថា​ខ្លាំង​ជាង Ronaldo នៅ​ក្នុង​បទ​សម្ភាស​កាលពីដើម​ស​ប្តា​ហ៍​នេះ ។ ចុះ​លោក​អ្នក​វិញ គិត​ថា​មួយ​ណា​ខ្លាំង​ជាង?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ