ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខុមាលភាពប្រជាពលរដ្ឋជារឿងសំខាន់ត្រូវតែចុះទប់ស្កាត់ដោយខានមិនបាន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បីសុខុមាលភាព និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល ខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះត្រួត…

ខេត្តមណ្ឌលគិរី ៖ ដើម្បីសុខុមាលភាព និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល ខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះត្រួត ពិនិត្យទំនិញ ម្ហូបអាហារ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យតម្លៃប្រេងឥន្ទនៈនៅតាមស្ថានីយ៍នានា នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះគឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារដែលដាក់តាំងលក់ នៅក្នុងផ្សារ និងតាមផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំនីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ (Borax) ទៅលើម្ហូបអាហារ ដូចជាសាច់ក្រក ងៀតក្របី ត្រីងៀត ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នេះទេ និងបានធ្វើតេស្តរកសាធាតុគីមីហាមឃាត់ Sodrum Hydrosulfite លើមុខទំនិញ ទឹកខ្ញីហាន់ ផ្លែត្រសក់ ផ្កាខាត់ណា សណ្តែកបណ្តុះ ទឹកតៅហ៊ូរ ស្ពៃក្តោប ស្ករត្នោត ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ បន្ទាប់ពីនោះមន្ត្រីជំនាញធ្វើតេស្តរកសារធាតុជាតិ អ៊ីយ៉ូត (I) ក្នុងអំបិល ជាលទ្ធផលមានសារធាតុ អ៊ីយ៉ូត ត្រឹមត្រូវ ។

ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញហួសកាលកំណត់ប្រើប្រាស់ និង​ខូច​គុណភាពនៅតាម ស្តាម៉ាត (Starmart) ជាលទ្ធផលពុំមានទំនិញហួសកាលបរិច្ឆេកប្រើប្រាស់ និងខូចគុណ​ភាពនោះទេ ។

ជាងនេះទៅទៀត មន្ត្រីកាំកុងត្រួលខេត្ត ក៏បានធ្វើការចុះអប់រំណែនាំដល់អាជីវករទាំងអស់ឲ្យចៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ និង បានផ្សព្វផ្សាយបន្ថែមដល់អាជីវករឲ្យយល់​​ដឹងអំពីអនាម័យ និង ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ឲ្យដាច់ដោយឡែកពីរគ្នា ។

ទន្ទឹមនឹងនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យតម្លៃប្រេងឥន្ទនៈ នៅតាមស្ថានីយ៍នានា ក្នុងក្រុងសែនមនោ​រម្យ ជាលទ្ធផលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនីមួយៗ បានអនុវត្តតាមគោលការណែនាំរបស់រាជរដ្ឋា​ភិបាលក៏ដូច​ជាក្រសួងពាណិជ្ជកម្មបានកំណត់ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ