ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានឯណាទាល់តែយកវីដេអូកាមេរ៉ាសុវត្ថិភាពមកមើលទើបគាត់ព្រមទទួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តចង្កូតស្តាំធុនតូចមួយគ្រឿងបានក្រពិតទ្វារ និងបែកកញ្ចក់ទ្វារខាងមុខឆ្វេង ម្ខាងរងការខូចខាតយ៉ាងដំណំ ខណៈបុរសវ័យចំណាស់ម្នាក់បានបើកបរក្នុងល្បឿនយ៉ាងលឿនវ៉ាគេឯងមិនផុនក៏ជ្រុលទៅចូលគន្លងផ្លូវខាងម្ខាង ស្រពេលដែលមានរថយន្តចង្កូតរថយន្តក្រឡុកបេតុងមួយគ្រឿងបើកទន្ទឹមគ្នាមកបុកនោះ ។  ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤…

រាជធានីភ្នំពេញ ៖ រថយន្តចង្កូតស្តាំធុនតូចមួយគ្រឿងបានក្រពិតទ្វារ និងបែកកញ្ចក់ទ្វារខាងមុខឆ្វេង ម្ខាងរងការខូចខាតយ៉ាងដំណំ ខណៈបុរសវ័យចំណាស់ម្នាក់បានបើកបរក្នុងល្បឿនយ៉ាងលឿនវ៉ាគេឯងមិនផុនក៏ជ្រុលទៅចូលគន្លងផ្លូវខាងម្ខាង ស្រពេលដែលមានរថយន្តចង្កូតរថយន្តក្រឡុកបេតុងមួយគ្រឿងបើកទន្ទឹមគ្នាមកបុកនោះ ។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០នាទីល្ងាច ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខហាងលក់គ្រឿងសំណង់មួយកន្លែង ផ្ទះលេខ៤៤៧ ផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ៥០៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រឡុកបេតុងធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៥A-២១៨៤ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងត្រឹមត្រូវទៅតាមគន្លងផ្លូវរបស់គេ ។ ពេលនោះក៏មានរថយន្តចង្កូតស្តាំធន់តូច ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២G-០៨៨៧ មួយគ្រឿងដែលបើកបរដោយបុរសវ័យចំណាស់វ័យជាង៦០ឆ្នាំម្នាក់ស្របទិសគ្នា ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះមកដល់ចំណុចខាងលើក៏ស្រាប់តែបុរសវ័យចំណាស់ម្នាក់នោះបានបើករថយន្តធន់តូចរបស់ខ្លួនយ៉ាងលឿនបើកវ៉ាជែងនៅ ខាងស្តាំដៃហើយក៏មានរថយន្តមួយគ្រឿងទៀតចតនៅខាងស្តាំដៃក៏បួងចង្កូតចូលទៅខាងឆ្វេងដៃវិញ និងត្រូវរថយន្តក្រឡុកបេតុងនោះបុកតែម្តង ។

ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងដោយសារតែបុរសវ័យចំណាស់ ម្នាក់ខាងលើបាន បើកបររថយន្តចង្កូតស្តាំរបស់គាត់ វ៉ាគេខាងស្តាំដៃ និង គេចរថយន្តមួយគ្រឿងទៀតដែលគេកកំពុង តែចតនៅស្ងៀមបួង ចង្កូតមកខាងឆ្វេងវិញ ចូលទៅកន្លងផ្លូវគេ ទើបបានរថយន្តក្រឡុកបេតុដែលមកស្របទិសគ្នាបុកចំហៀងខាងឆ្វេងបណ្តាលអោយក្រពិតទ្វារ និងបបែកកញ្ចក់រងការខូចខាតយ៉ាងដំណំបែបនេះនោះ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយអោយរថយន្តទាំងពីរគ្រឿងបើកទៅចតលើចញ្ចើមផ្លូវតែភាគីទាំងពីរនៅតែជជែកយកត្រូវរៀងខ្លួនៗទើបកម្លាំងមានសមត្ថកិច្ចបានយករូបភាពពីកាមេរ៉ាវីដេអូនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមកធ្វើការបង្ហាញទើបភាគីខាងរថយន្តចង្កូតស្តាំធន់តូចខាងលើបានដឹងពីកំហុស និង យល់ព្រមទទួលសំណងប្រាក់ត្រឹមតែចំនួន៣០ដុល្លារបញ្ចប់ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ