ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ទទួលអ្នកសង្កេតការណ៍ជាតិជិត៨ម៉ឺននាក់និងអន្តរជាតិប្រមាណជាង២០០នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា  គ.ជ.ប បានឲ្យដឹងថា រហូតមកដល់ពេលនេះ គ.ជ.ប ទទួលអនុញ្ញាតអ្នកសង្កេតការណ៍មកពីអង្គការមិនមែនរដ្ឋាភិបាលជាតិជិត​៨ម៉ឺននាក់ និងអន្តរជាតិប្រមាណជាង២០០នាក់ ។…

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា  គ.ជ.ប បានឲ្យដឹងថា រហូតមកដល់ពេលនេះ គ.ជ.ប ទទួលអនុញ្ញាតអ្នកសង្កេតការណ៍មកពីអង្គការមិនមែនរដ្ឋាភិបាលជាតិជិត​៨ម៉ឺននាក់ និងអន្តរជាតិប្រមាណជាង២០០នាក់ ។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ថាគិតត្រឹមថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទីល្ងាច ជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំ​ចុះ​ឈ្មោះ​ជា​អ្នកសង្កេតការណ៍​ជាតិសម្រាប់ចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកា​ល​​​ទី​៦ ។

ចំពោះអ្នកសង្កេតការណ៍ជាតិនៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ពាក្យសុំចុះ​ឈ្មោះ​​នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះក្នុង​រយៈ​ពេលយ៉ាងយូរ៣ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំត្រូវនឹង​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះបើ​យោង​តាមប្រការ ៣.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាល​ទី៦ ។

លោកបន្ថែមថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨​ គ.ជ.ប បានសម្រេច​​អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមា​ណ​ជិត ៨០០០០ នាក់មកពី១០៧ស្ថាប័ន ​។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាននឹងកំពុង​ពិនិត្យ​លើ​ពាក្យ​​​ស្នើសុំ​របស់​អ្នកសង្កេតការណ៍​ជាតិ នៃសមា​គម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង ១៤០០ នាក់ថែម​ទៀត ដើម្បីចូលរួមសង្កេតការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ