ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ គ.ជ.ប លើកឡើងផ្ទុយពីអតីតបក្សប្រឆាំងពាក់ព័ន្ធនឹងរឿងមួយនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នេះនឹងប្រព្រឹត្តិទៅដោយរលូនតាម​ការគម្រោងទុកហើយពលរដ្ឋនឹងចូលរួមច្រើនរហូតដល់ជាង៥០% ។ ការលើកឡើងរបស់អ្នកនាំពាក្យ គ.ជ.ប ផ្ទុយពីការគិតរបស់ក្រុមអតីតបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសនាំគ្នារារាំងមិនពលរដ្ឋទៅបោះឆ្នោត និងថាអ្នកចូលរួមបោះឆ្នោតមានចំនួនតិច ។…

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នេះនឹងប្រព្រឹត្តិទៅដោយរលូនតាម​ការគម្រោងទុកហើយពលរដ្ឋនឹងចូលរួមច្រើនរហូតដល់ជាង៥០% ។ ការលើកឡើងរបស់អ្នកនាំពាក្យ គ.ជ.ប ផ្ទុយពីការគិតរបស់ក្រុមអតីតបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសនាំគ្នារារាំងមិនពលរដ្ឋទៅបោះឆ្នោត និងថាអ្នកចូលរួមបោះឆ្នោតមានចំនួនតិច ។

ចំពោះដំណើរការបោះឆ្នោតនេះដែរអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានបានអះអាងរហូតមកដល់ពេលនេះមន្ត្រី គ.ជ.ប បា នដឹកជញ្ជូនសម្ភារបម្រើការងារបោះឆ្នោតបានជាង៥០%ហើយទៅតាមបណ្តាលខេត្ត ប៉ុន្តែទឹក ខ្មៅ ត្រាសម្ងាត់ និងដឹកទៅតាមក្រោយ ។

លោកថា ទោះបីជាមានបញ្ហាជំនន់ទឹកភ្លៀងយ៉ាងណាក្តីមិនបានប៉ះពាល់ដល់ដំណើរដឹកជញ្ជូនសម្ភារបោះឆ្នោតនោះទេ ។ ហើយរហូតមកដល់ពេលនេះ គ.ជ.ប ក៏មិនទាន់បានប្រើ ឧទ្ធម្ភាគចក្រដែល គ.ជ.ប ត្រៀមចំនួនពីរគ្រឿងនៅឡើយ ។ លោកថា គ.ជ.ប នឹងប្រើឲ្យអស់លទ្ធភាពក្នុងការដឹកជញ្ជូសម្ភារបោះឆ្នោតទៅកាន់កន្លែងបោះឆ្នោតដូចជាដឹកបានទូក ឬកប៉ាល់ជាដើម មុននឹងប្រើប្រាស់ឧទ្ធម្ភាគចក្រនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ