ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​មិច​អ​ញ្ចេះ​…​លាក់លៀម​ៗ​ដូច​មាន​អាថ៌​កំបាំង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅពេលថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាបបាន កក្រើកឡើងវិញគួរឱ្យព្រួយបារម្មណ៍ ។ ជាក់ស្តែងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ២០១៨ ស្ថិតនៅចំណុច​រង្វង់មូលតាកុះ ក្នុងឃុំព្រះដាក់…

ខេត្តសៀមរាប ៖ នៅពេលថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាបបាន កក្រើកឡើងវិញគួរឱ្យព្រួយបារម្មណ៍ ។ ជាក់ស្តែងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ២០១៨ ស្ថិតនៅចំណុច​រង្វង់មូលតាកុះ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2l-1802 ដឹកឈើលេខ១ពេញប្រៀប ហើយត្រូវបានអ្នកសារព័ត៌​មាន​ម្នាក់រាយការណ៍ទៅកាន់កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចុះមកចាប់រួចអូសយកមកឱ្យមេព្រៃក្នុងមូលដ្ឋានខាងលើនេះ ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះថា រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រភេទសុក្រម និងផ្ចឹកនោះកម្លាំងរបស់លោកបានចាប់មែន ហើយលោកបានប្រគល់ជូនរដ្ឋបាលព្រៃឈើរួចរាល់ហើយ ។ លោកបន្តថា បើចង់ដឹងរឿងនោះច្បាស់សួរទៅមេព្រៃទៅព្រោះលោកកំពុងជាប់រវល់ ។

ទាក់ទិននឹងករណីនេះដែរលោក ម៉ុង ប៉ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា រឿងនេះកូនចៅលោកមិនទាន់រាយការណ៍មកទេ ។ ចឹងហើយលោកឱ្យរង់ចាំដំណឹងពីកូនចៅលោកសិន ។

ប្រភពព័ត៌មានច្បាស់ការមួយបានឱ្យដឹងថា រថយន្តសាំមយ៉ុងនោះដឹកឈើប្រភេទសុក្រម និងផ្ចឹកពេញប្រៀបដែលមានឈើប្រមាណជា៣ម៉ែត្រគីប ។ ប្រភពបន្តថា ម្ចាស់រថយន្តមាន ឈ្មោះ ឈីវ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកកាត់តាមស្រុកបន្ទាយស្រី ចូលមកចែកចាយក្នុងក្រុងសៀមរាបដោយរលួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ