ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! យន្តហោះមួយ​ធ្លាក់​ក្នុង​ចំការ​ផ្ទុះ​បែក​ចេញ​ពីគ្នា

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បើ​តាម​​ប៉ូលិស​បាន​​រាយការណ៍​ថា អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ ដោយសារ​ការ​ធ្លាក់​យន្តហោះ​ប្រដេញ​ធុន MIG-21​ មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៨​កក្កដា ពេល​ហោះហើរ​ពីលើ​រដ្ឋ HIMACHAL PRADESH…

ប្រទេស​ឥណ្ឌា ៖ បើ​តាម​​ប៉ូលិស​បាន​​រាយការណ៍​ថា អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ ដោយសារ​ការ​ធ្លាក់​យន្តហោះ​ប្រដេញ​ធុន MIG-21​ មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៨​កក្កដា ពេល​ហោះហើរ​ពីលើ​រដ្ឋ HIMACHAL PRADESH ភាគ​ខាងជើង​ប្រទេស​។

យន្តហោះ​ប្រដេញ​នោះ​បាន​ធ្លាក់​ក្នុង​ចម្ការ​មួយ នៃ​ភូមិ PATIA JATIAN​ស្រុក​កាន​ហ្គ្រា ចម្ងាយ​២១៤​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ស៊ីម​ឡា​ រដ្ឋធានី​នៃ​រដ្ឋ​ HIMACHAL PRADESH ។ ​ប៉ូលិស​ម្នាក់​គូសបញ្ជាក់​ថា សាកសព​អ្នក​បើក​ត្រូវ​បាន​រក​ឃើញ​ក្រោយ​យន្តហោះ​របស់​គេ​ធ្លាក់ នា​វេលា​ម៉ោង​ប្រមាណ​ជា​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។

ពេល​ដែល​ប៉ូលិស​ និង​ពួក​អ្នក​ភូមិ លើកគ្នា​ទៅ​ដល់ ផ្នែក​មួយ​ចំនួន​នៃ​យន្តហោះ​បាន​ផ្ទុះ​បែក​ចេញពី​គ្នា រួច​ផ្នែក​មួយ​កំពុង​មាន​ភ្លើង​ឆេះ​។

យោង​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​កងទ័ពអាកាស​ឥណ្ឌា​ថា យន្តហោះ​ប្រដេញ​នេះ​បាន​​ហោះ​ចេញពី​ទីក្រុង PATHANKOT​រដ្ឋ​PENDJAB ដើម្បី​បំពេញបេសកកម្ម​ជា​ទម្លាប់។ ហើយ​​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​មិន​ទាន់​ដឹង​ រួច​ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​។​ ចំណែក​អ្នក​ភូមិ​ច្រើន​រយ​នាក់​លើកគ្នា​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់​។

យោង​តាម​ព័ត៌មាន​ទាំងឡាយ​ថា មាន​យន្ត​ប្រដេញ​ធុន ​MIG-21 ដល់​ទៅ​ជាង​៩០០​គ្រឿង​ដាក់​ឲ្យ​ប្រើប្រាស់ រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​កងទ័ពអាកាស​ឥណ្ឌា ហើយ​មួយ​ចំនួន​បាន​ធ្លាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ