ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែ​ចេញ​ទៅ​ទិញ​សាប៊ូ​១​ភ្លែត​… មក​វិញ​ឃើញ​កូនស្រី​លើក​ខោ ប្រុស​ដើរ​ចេញពី​បន្ទប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​លួច​ចូលទៅ​ក្នុង​បន្ទប់ ហើយ​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់ ដែល​មាន​សតិ​មិន​ប្រក្រតី តែ​ម្តាយ​នាង​មក​ទាន់ក៏​ចាប់ខ្លួន​និង​ប្តឹង​សមត្ថកិច្ច ។ ហេតុការណ៍នេះ ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​លួច​ចូលទៅ​ក្នុង​បន្ទប់ ហើយ​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់ ដែល​មាន​សតិ​មិន​ប្រក្រតី តែ​ម្តាយ​នាង​មក​ទាន់ក៏​ចាប់ខ្លួន​និង​ប្តឹង​សមត្ថកិច្ច ។ ហេតុការណ៍នេះ ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅផ្ទះ​ក្មេង​ស្រី​ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។

ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ ចំណែកជនសង្ស័យ​ឈ្មោះ ជន់ ខួច អាយុ​២៨​ឆ្នាំ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ម្តាយ​ក្មេង​ស្រី​បាន​ដើរទៅ​ទិញ​សាប៊ូ​នៅផ្ទះ​តៀម​មួយ​ក្នុងភូមិ ចំណែក​កូនស្រី​នៅផ្ទះ​តែ​ម្នាក់ឯង រីឯ​ឪពុក​មិន​ទាន់​មក​ពី​ធ្វើការ​សំណង់​ទេ ។ ក្រោយ​ពី​ទិញ​សាប៊ូ​រួច​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​កូន​ស្រី​ដើរ​ចេញពី​ក្នុង​បន្ទប់ ​និង​លើក​ខោ​ស្លៀក រួច​មក​អង្គុយ​នៅ​លើ​គ្រែ​មុខ​ផ្ទះ បន្ទាប់​មក​ឃើញ​ជន​ឈ្មោះ ជន់ ខួច ដើរ​ចេញពី​បន្ទប់​នោះ​ដែរ ។

ភ្លាម​នោះ ម្តាយ​ក្មេង​ស្រី​មានការ​សង្ស័យ​ក៏​ឃាត់​ជនសង្ស័យ​ឲ្យ​នៅ​អង្គុយ​លើ​គ្រែ​មុខ​ផ្ទះ​ជាមួយ​គ្នា ហើយ​ម្តាយ​នាង​បាន​សួរ​ទៅ​កូនស្រី នាង​ក៏​ប្រាប់​ថា ជន​នេះ​ចាប់រំលោភ ។ បន្ទាប់​មក ស្ត្រី​ជា​ម្តាយ​បាន​សួរ​ជន​សង្ស័យ ហើយ​ក៏​បាន​ឃាត់​ទុក​រង់ចាំ​ប្តី​មក​វិញ​នឹង​ប្តឹង​សមត្ថកិច្ច​។

លុះ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៥​ល្ងាច ប្តី​គាត់​មក​ដល់​ផ្ទះ​វិញ ក៏​នាំ​ជនសង្ស័យ​ឈ្មោះ ជន់ ខួច​ទៅ​ប្រគល់​ឱ្យ​នគរ​បា ល​ប៉ុស្តិ៍​ភ្នំ​បាត និង​ដាក់​ពាក្យ​ប​ណឹ្ត​ឹ ង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ ។តាម​ប្រភព​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​១៧ កក្កដា លោកស្រី​ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​សើ​ុ​ប​សួរ​បាន​ចេញ​ដីកាឃុំខ្លួន​តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ