ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​លុប​ចោលការ​ប្រកាស​អាសន្ន

5 ឆ្នាំ មុន

ប្រទេស​តួ​ក​កី ៖​ ប្រទេស​តួ​ក​គី​នា​ថ្ងៃ​ទី​១៨​ កក្កដា ​ប្រកាស​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស ដែល​មាន​ជា​ធរមាន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ក្រោយ​រដ្ឋប្រហារ​មិន សម្រេច កាលពី​យប់​ថ្ងៃ​ទី​១៥​ មកថ្ងៃទី​​១៦…

ប្រទេស​តួ​ក​កី ៖​ ប្រទេស​តួ​ក​គី​នា​ថ្ងៃ​ទី​១៨​ កក្កដា ​ប្រកាស​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស ដែល​មាន​ជា​ធរមាន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ក្រោយ​រដ្ឋប្រហារ​មិន សម្រេច កាលពី​យប់​ថ្ងៃ​ទី​១៥​ មកថ្ងៃទី​​១៦ ​កក្កដា​ ឆ្នាំ​២០១៦​។

ការ​ប្រកាស​អាសន្ន​បាន​ពង្រីក​អំណាច​របស់​ប្រធានាធិបតី​ និង​កងកម្លាំង​សន្តិសុខ ហើយ​អាច​ដាក់ទោស​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ ព្រមទាំង​ពួក​អ្នកគាំទ្រ​។​ ការ​ដាក់ទោស​នេះ​អាច​ឲ្យ​រដ្ឋាភិបាល បង្ក្រាប​ពួក​ប្រឆាំង​ខាង​នយោបាយ បណ្ដា​សាស្ត្រាចារ្យ​សាកល​វិទ្យា​ល័យ សារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ដោយ​ចោទប្រកាន់​ពួក​គេ​ថា មាន​សមានចិត្ត​ចំពោះ​ពួក​ឃើ​ត ឬ​ពួក​ភេរវ​ករ​។

ក្រុង​អង់កា​រ៉ា​ បាន​ចោទ​គ្រូ​ប្រដៅ​សាសនា​លោក​ FETHULLAH GULEN ដែល​រស់នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​ថា នៅ​ពីក្រោយ​រដ្ឋប្រហារ​នោះ​។ ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​ជិត​៨០.០០០​នាក់​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋប្រហារ​ ឬជាមួយ​ភេរវកម្ម ត្រូវ​ចាប់ខ្លួន​។​ ចំណែក​មន្ត្រី​រដ្ឋការ​ជាង​១៥០.០០០​នាក់​ត្រូវ​ដេញ​ចេញ ឬផ្អាក​ការងារ​។

ពី​ដំបូង​គ្រោង​សម្រាប់​រយៈពេល​៣​ខែ ការ​ប្រកាស​អាសន្ន​ត្រូវ​ពន្យារពេល​៧​លើក ដោយ​ការ​ពន្យារពេល​លើក​ចុង​ក្រោយ​ត្រូវ​ផុតកំណត់ ត្រឹម​ថ្ងៃ​ទី​១៨​កក្កដា វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក​។

១​ខែ​ក្រោយ​ជាប់​ឆ្នោត​ប្រធានាធិបតី​ និង​ឈ្នះ​ឆ្នោត​សភា របស់​ប្រធានាធិបតី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​​ហ្គា​ន រ​ដ្ឋា​ភិ​បាន​សម្រេច​ថា ​លែង​ពន្យារពេល​ការ​ប្រកាស​អាសន្ន​នេះ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ