ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កាត់​ក្រចក​របស់​ខ្លួន​ទុក​ក្នុង​សារមន្ទីរ

5 ឆ្នាំ មុន

វេ​ប​សាយ​The Guardian របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​លោក​សារី​ដា ស៊ី​លលា​ល់ ​(Shridhar Chillal) ជនជាតិ​ឥណ្ឌា​ អាយុ​៨២​ឆ្នាំ…

វេ​ប​សាយ​The Guardian របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​លោក​សារី​ដា ស៊ី​លលា​ល់ ​(Shridhar Chillal) ជនជាតិ​ឥណ្ឌា​ អាយុ​៨២​ឆ្នាំ ​នៅ​ក្រុង​ពូ​ណេ បាន​ទទួល​​​ការ​ធានា​ពី​ស្ថាប័ន​ឯតទគ្គ​កម្ម​ពិភពលោក ឬ «Guinness World Records» ថា​ ជា​មនុស្ស​មាន​ក្រចក​វែង​បំផុត​នៅ​លើ​ពិភពលោក ។

បុរស​រូប​នោះ​បាន​សម្រេចចិត្ត​កាត់​ក្រចក​ចេញ​កាលពី​ថ្ងៃ​ទី​១១ កក្កដា ២០១៨ នៅ​សារ​មន្ទីរ​«Believe It or Not» ក្នុង​តំបន់ «times square» ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

នៅ​ពេល​ក្រចកដៃ​ឆ្វេង​ត្រូវ​កាត់​ចេញ​វា​មាន​ប្រវែង​៩០៩,៦​សង្ទីម៉ែត្រ ចំណែក​ក្រចក​ដែល​​វែង​បំផុត​ គឺ​ក្រចក​មេដៃ ហើយ​គាត់​បាន​ប្រគល់​ជូន​ដល់​សារមន្ទីរ​សម្រាប់​តាំង​បង្ហាញ​ដល់​អតិថិជន​ទូទៅ​ទស្សនា ។

លោក​ស៊ីល​ឡា​ល់ បង្ហើប​ឲ្យ​ដឹង​ថា ​«​ខ្ញុំ​មិន​ធ្លាប់​កាត់​ក្រចកដៃ​ខា​ឆ្វេង​ក្នុង​រយៈពេល​៦៦​ឆ្នាំ​កន្លង​​មក និង​ចាប់ផ្ដើម​ទុក​ក្រចកដៃ​ខា​ឆ្វេង​តាំងពី​អាយុ​១៦​ឆ្នាំ ដោយ​ទទួល​បាន​កម្លាំង​ចិត្ត​ពី​គ្រូបង្រៀន​ម្នាក់ ប៉ុន្តែ​ក្នុង​រយៈពេល​៦៦​ឆ្នាំ​កន្លង​មក​ក្រចក​នេះ​បាន​បំផ្លាញ​សេច​ក្តី​សុខ​​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ជា​ពិសេស​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ឲ្យ​វា​បាក់ នៅ​ពេល​គេង​លក់​ត្រូវ​ភ្ញាក់​កន្លះ​ម៉ោង​ម្ដង ដើម្បី​ផ្លាស់​ទីតាំង​ដាក់​ដៃ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ