ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗចង់តែយកឈ្នះ​រៀងៗខ្លួនចឹង! (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស បាន​ក្រពឹត និង​ធ្លាក់​កាង​ខាង​មុខ រង​ការ​ខូចខាត​យ៉ាងដំណំ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កា​ម​រី​បា​ឡែ​ន​រងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ផង​ដែរ ខណៈ​ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង ដោយ​មួយ​គ្រឿង​បើកបរ​ផ្លូវត្រង់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស បាន​ក្រពឹត និង​ធ្លាក់​កាង​ខាង​មុខ រង​ការ​ខូចខាត​យ៉ាងដំណំ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កា​ម​រី​បា​ឡែ​ន​រងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ផង​ដែរ ខណៈ​ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង ដោយ​មួយ​គ្រឿង​បើកបរ​ផ្លូវត្រង់ និង​មួយ​គ្រឿង​ទៀត​បើក​បត់​ក៏​ទៅ​បុក​គ្នា ហើយ​ដោះស្រាយ​មិន​ចេញ និង​និយាយ​ប្រកែក​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៣១០​កែង​នឹង​ផ្លូវ​១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-២៨០៥ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៦១១៩ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ (​គាត់​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​គេ​) ដឹក​ក្មេង​ៗ​ពី​សាលារៀន​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវបំបែក​នោះ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ស៊ី​ណា​ក៏​បាន​បើក​បត់​ឆ្វេង និង​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រង់នោះ​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​រងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង ហើយ​រថយន្ត​ម៉ាក​ស៊ី​ណា​នោះ​ក៏​រងការ​ខូចខាត​ក្រពឹត និ​ង​ធ្លាក់​កាង​ខាង​មុខ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​រទាំង​ពីរ​គ្រឿង​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ ហើយ​អោយ​ភាគី​រថយន្ត​ទាំង​ពីរគ្រឿង​​ធ្វើការ​ដោះស្រាយ​គ្នា​អស់​រយៈពេល​ជាង​១​ម៉ោង​នៅ​តែ​មិន​ត្រូវ​គ្នា និង​និយាយ​ប្រកែក​គ្នា​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន​នោះ ទើប​សម្រេច​បញ្ជូន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ