ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ខ្លាំង​ពេក​រត់​គេច​ពី​អគារ​កំពុង​ឆេះ​​ទាំង​កាយ​អាក្រាត​

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​បរទេស​នៅ​ថ្ងៃ​ទី​២២ មីនា​ ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​ដែល​បាន​ចូល​ទៅ​ងូត​ទឹក​លេង​នៅ​ក្នុង​អគារ​សម្រាប់​ងូត​ទឹក​កម្សាន្ត​មួយ​នា​ភាគ​ខាង​កើត​ប្រទេស​ចិន​ ​ភ័យ​ស្លន់​ស្លោ​ពេក​ក៏​រត់​ចេញ​ទាំង​អាក្រាត​កាយ​គេច​ពី​ភ្លើង​កំពុង​ឆាប​ឆេះ​ និង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ ។ ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លា.ប់​ និង​៦នាក់​រង​របួស​ ខណៈ​គាត់​កំពុង​ត្រាំ​ក្នុង​ស្នូក​ឈើ​សម្រាប់​ងូត​ទឹក​។

យោង​តាម​គេហ​ទំព័រ​បរទេស​នៅ​ថ្ងៃ​ទី​២២ មីនា​ ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​ដែល​បាន​ចូល​ទៅ​ងូត​ទឹក​លេង​នៅ​ក្នុង​អគារ​សម្រាប់​ងូត​ទឹក​កម្សាន្ត​មួយ​នា​ភាគ​ខាង​កើត​ប្រទេស​ចិន​ ​ភ័យ​ស្លន់​ស្លោ​ពេក​ក៏​រត់​ចេញ​ទាំង​អាក្រាត​កាយ​គេច​ពី​ភ្លើង​កំពុង​ឆាប​ឆេះ​ និង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ ។ ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​៦នាក់​រង​របួស​ ខណៈ​គាត់​កំពុង​ត្រាំ​ក្នុង​ស្នូក​ឈើ​សម្រាប់​ងូត​ទឹក​។
បុរស​រត់​គេច​ខ្លួន​ទាំង​ស្រាត​ននល​គក​នោះ​ឱ្យ​ដឹង​ថា​ គាត់​បាន​ត្រាំ​ទឹក​ក្នុង​ស្នូក​ ហើយ​ស្រាប់​តែ​ធុំក្លិន​ស្ងៀម​ និង​ឮ​សម្រែក​ពី​ខាង​ក្រៅ។

ភ្លាម​នោះ​គាត់​ស្ទុះ​ក្រោក​រត់​ចេញ​ដោយ​មិន​អាច​រក​អ្វី​ស្លៀក​បិទ​បាំង​ខ្លួន​ទាន់​ឡើយ​ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​តែ​រំដោះ​ជីវិត​ឱ្យ​ទាន់​ពេល។យោង​តាម​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ឱ្យ​ដឹង​ថា​ ភ្លើង​ចាប់​ផ្តើម​ឆេះ​ចេញ​ពី​អគារ​មួយ​ដែល​ជាប់​សោ​ទាំង​អស់​ ហើយ​បង្ក​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​៦នាក់​រង​របួស​ ៕