ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុំ​ទោសដែល​​ហៅ​អ្នក​ជួយ​សង្គ្រោះ​ជនជាតិ​អង់​គ្លេស​​ម្នាក់ថា«ជា​មនុស្ស​ចាស់​ចូល​ចិត្ត​រួម​ភេទ​ជាមួយ​ក្មេង»

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បានឱ្យ​​ដឹង​ថា មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង ក្រុមហ៊ុន​យានអវកាស SpaceX បាន​សុំ​ទោស…

តាម​ប្រភព​ពី​ Bangkok Post បានឱ្យ​​ដឹង​ថា មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង ក្រុមហ៊ុន​យានអវកាស SpaceX បាន​សុំ​ទោស ​ចំពោះ​ការ​ដែល​លោក​ហៅ​អ្នក​ជួយ​សង្គ្រោះ​ជនជាតិ​អង់​គ្លេស​ម្នាក់តាមTwitter ថា​ ជា​មនុស្ស​ចាស់​ចូល​ចិត្ត​រួម​ភេទ​ជាមួយ​ក្មេង (Pedo) ​(ពាក្យ «Pedo» នេះ ជា​ពាក្យកាត់រ​បស់ពាក្យ ​«aedophile») ​។

កាលពី​ថ្ងៃ​ពុធ​នេះ លោក Musk បាន​សុំ​ទោស​ដល់​លោក Vernon Unsworth ដែល​ជា​អ្នក​ជួយ​សង្គ្រោះ ​ក្នុង​ការ​ស្វែងរក​ក្រុមបាល់ទាត់​ជ្រូកព្រៃ និង​ជា​អ្នក​សើចចម្អក​​ដល់​គម្រោង​យក​នាវាមុជទឹក​ខ្នាត​តូច​មក​​នាំ​ក្មេង​ៗ​ចេញរបស់​លោក Musk​។

លោក Musk បាន​សរសេរ​លើ Twitter ថា​៖  «ទ​ង្វើ​របស់​គាត់​ប្រឆាំង​មក​លើ​ខ្ញុំ មិន​អាច​ទូទាត់​គ្នា​នឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅ​លើ​គាត់​ទេ​ ។ ដូចនេះ ខ្ញុំ​សុំ​ធ្វើការ​សុំ​ទោស​​ទៅ​កាន់ លោក Unsworth និងក្រុមហ៊ុន​ដែល
​មាន​ខ្ញុំ​ជា​ប្រធាន ​។ កំហុស​នេះ​ គឺជា​របស់ខ្ញុំ ហើយ​ក៏​ជា​របស់ខ្ញុំ​តែ​ម្នាក់​ដែរ» ។

គួរ​រំលឹក​ដែរ​ថា គ្រាន់តែ​មាន​ពាក្យ​ប្រមាថ​ចេញពី​មាត់​របស់​លោក Musk ភ្លាម ភាគហ៊ុន​របស់ Tesla មានការ​ធ្លាក់​ចុះ​ភ្លាម ​។ មនុស្ស​គ្រប់​គ្នា​មានការ​ព្រួយបារម្ភ ​ចំពោះ​ចរិត​​របស់​អ្នកដឹកនាំ​ ដូច​ជា​រូប​លោក Musk​។

ការ​ថា​ឱ្យ​លោក Unsworth ធ្វើ​ឡើង ​ក្រោយ​ពេល​លោក​មិន​យល់​ស្រប​នឹង​គម្រោង​ធ្វើ​នាវាមុជទឹក​ខ្នាត​តូច​ មក​ជួយ​ក្មេង​ៗ​ឱ្យ​ចេញពី​រូងភ្នំ របស់​លោក Musk ​។ លោក Unsworth ថា​គម្រោង​នេះ ​គ្មាន​សោះឡើយ​ នូវ​ឱកាស​អាច​ធ្វើ​ទៅ​បាន ។

អត្ថបទសរសេរ ដោយ