ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​អ្នក​ប្រណាំង​រថយន្ដ​អាជីព​ក៏​ភ្លាត់​ដែរ​ ចុះ​ទម្រាំ​តែ​អ្នក

5 ឆ្នាំ មុន

គ្រប់​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គេ​សុទ្ធតែ​ដាក់​ថា « ពេល​ស្រវឹង សូមកុំ​បើកបរ » ប៉ុន្ដែ​ក៏​នៅ​តែ​មាន​មនុស្ស​ខ្លះ​មិន​ព្រម​ធ្វើ​តាម ហើយ​ខំ​ទៅ​បើក​ដោយ​គិត​ថា ខ្លួនឯង​ខ្លាំង ។…

គ្រប់​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គេ​សុទ្ធតែ​ដាក់​ថា « ពេល​ស្រវឹង សូមកុំ​បើកបរ » ប៉ុន្ដែ​ក៏​នៅ​តែ​មាន​មនុស្ស​ខ្លះ​មិន​ព្រម​ធ្វើ​តាម ហើយ​ខំ​ទៅ​បើក​ដោយ​គិត​ថា ខ្លួនឯង​ខ្លាំង ។

នៅ​ពេល​នេះ គេ​បាន​ធ្វើការ​ពិសោធ​មួយ​នៅ​ប្រទេស​ជប៉ុន ទៅ​លើ​អ្នក​ប្រណាំង​រថយន្ត​អាជីព​ម្នាក់ គឺ​លោក Tatsuya Kataoka ដោយ​ឲ្យ​គាត់​ផឹកស្រា​ឲ្យ​ស្រវឹង ហើយ​មក​កាន់​ចង្កូត ប៉ុន្ដែ​គេ​មិន​ឲ្យ​លោក​បើករថយន្ត​មែនទែន​ទេ គឺជា​ហ្គេ​ម​ម្យ៉ាង ដែល​ស្ទើរតែ​ដូច​ទៅ​នឹង​ការ​បើកបរ​រថយន្ត​ជាក់ស្ដែង តែ​ខុស​គ្នា​ត្រង់​ថា វា​មិន​មាន​គ្រោះថ្នាក់ ។

ប្រាកដ​ណាស់ មាន​មនុស្ស​មិន​តិច​ទេ ដែល​ទាយ​ដឹង​ពី​លទ្ធផល ។ ក្រោយ​ពី​ផឹកស្រា​ហើយ​ភ្លាម លោក Tatsuya Kataoka ក៏​ចាប់ផ្តើម​បើក​រេ​ពេញ​ផ្លូវ (​ក្នុង​ហ្គេ​ម​) ដោយ​ប៉ះ​ចូល​ទៅ​គែម​ផ្លូវ ហើយ​ក៏​មិន​អាច​បញ្ជា​លើ​ការ​ចាប់​ហ្វ្រាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ ។ ដោយ​កាន់តែ​ចង់​ដឹង​បន្ថែម​ទៀត គេ​ក៏​ឲ្យ​លោក​ផឹក​ថែម​នូវ​ស្រា​ម៉ាក​ផ្សេង​ៗ​ទៀត ។

លទ្ធផល គឺ​សារធាតុ​ស្រវឹង​នៅ​ក្នុង​ឈាម​របស់​គាត់​កើន​ដល់​០.៥៦៦​មី​លី​ក្រាម​ក្នុង​១​លី​ត្រ ដែល​ស្មើនឹង​១,៥​ដង​នៃ​កម្រិត​កំណត់​នៅ​អា​មេ​រិ​ក និង​ស្មើនឹង​៣​ដង​នៃ​កម្រិត​កំណត់​នៅ​ជប៉ុន ។ ការ​បើកបរ​របស់​លោក កាន់តែ​យ៉ាប់​ជាង​មុន ដល់​ថ្នាក់​ថា បើ​បើក​លើ​ផ្លូវ​មែនទែន មិនដឹង​ទៅ​ជា​យ៉ាងណា​យ៉ាង​ណី​ទេ ។

ចំពោះ​លោក Kataoka គឺ​ត្រូវ​គេ​ឲ្យ​លុយ ដើម្បី​ធ្វើការ​ពិសោធ​នេះ ។ ចំណែក​អ្នក​វិញ មិន​មាន​គេ​ឲ្យ​លុយ​ផឹក ហើយ​ក៏​មិន​មាន​អ្នក​ណា​មក​ពិសោធន៍​ដែរ គឺ​ផឹក​ខ្លួនឯង ចេញ​លុយ​ខ្លួនឯង ហើយ​យក​ជីវិត​ខ្លួនឯង​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់​។ សូ​ម្បី​តែ​លោក Kataoka ក៏​មិន​អាច​បើកបរ​ពេល​ស្រវឹង​ដែរ ។ រីឯ​អ្នក​ក៏​ដូច​គ្នា បើ​ទោះបីជា​ខួរក្បាល​អ្នក​ប្រាប់​ថា មិន​អី​ក៏​ដោយ ។

នៅ​សម័យនេះ ប្រសិនបើ​អ្នក​ស្រវឹង​ពេល​យប់ ហើយ​គ្មាន​អ្នក​ជូន​មក​ផ្ទះ គឺ​មិន​ខ្វះ​ទេ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ តាម​រយៈ​ការ​ហៅ​តាក់ស៊ី ម៉ូតូឌុប ឬ​ក៏​ជិះ​កង់​បី​ក៏​បាន ។ អ្វី​ដែល​សំខាន់ គឺថា សូមកុំ​ប្រថុយ​ជាមួយ​ការ​បើកបរ​ពេល​ស្រវឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ