ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជំនឿ​លើ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មាន​ជំនឿ​ទៅ​លើ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព អ្នកខ្លះ​នាំ​គ្នា​ទិញ​ផ្កា​ផ្ញី ធម៌​ដូង អ្នកខ្លះ​ទិញ​ផ្លែ​ឈើ ដើម្បី​ចូល​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ…

ខេត្តសៀមរាប ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មាន​ជំនឿ​ទៅ​លើ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព អ្នកខ្លះ​នាំ​គ្នា​ទិញ​ផ្កា​ផ្ញី ធម៌​ដូង អ្នកខ្លះ​ទិញ​ផ្លែ​ឈើ ដើម្បី​ចូល​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ និង​ប៉ងប្រាថ្នា​អ្វី​ៗ​តែងតែបាន​សម្រេច​ជា​រៀង​រាល់ដង​ទើប​ពួក​គាត់​នាំ​គ្នា​ទិញ​ជា​គ្រឿង​ប្រដាប់​បូជា​មក​ថ្វាយ​ជូន​ដល់​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព​វិញ ដើម្បី​កុំឱ្យ​មានកម្ម​ពារ​ទៅ​ជាតិ​ក្រោយ ។

លោក ពូ សុ​ជាតិ ដែល​រស់នៅ​ខេត្តបាត់ដំបង​បាន​រៀបរាប់​ប្រាប់​ថា ពួក​គាត់​បាន​នាំ​កូនចៅ​មក​លេង​នៅ​ក្នុង​ខេត្តសៀមរាប តែងតែ​នាំ​គ្នា​ចូល​អុជ​ធូប​បួងសួង​នៅ​កន្លែង​ទាំង​២​នោះ គឺ​អុជ​នៅ ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​មុន​រួច​បាន​ទៅ​អុជ​ធូប​នៅ​កន្លែង​លោកយាយ​ទេព ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ក្រុម​គ្រួសារ ។

លោកពូ​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​នៅ​ខេត្តបាត់ដំបង​វិញ​គេ​តែង​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​សេចក្តីសុខ​សប្បាយ​នៅ​កន្លែង​លោកតា​ដំបងគ្រញូង​ដូច​នៅ​ខេត្តសៀមរាប​ដែរ​ព្រោះ ពួក​យើង​ទាំងអស់​គ្នា​ដែល​ជា​ជនជាតិ​ខ្មែរ​តែងតែមាន​ជំនឿ​ទៅ​លើ​សាសនាព្រះពុទ្ធ​គ្រប់​ៗ​គ្នា ។

រីឯ​អ៊ុំ ស្រី​ម្នាក់​ដែល​រស់នៅ​ខេត្តព្រះវិហារ​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ថា កាលពី​ជំនាន់​មុន ក្រុម​គ្រួសារ​នាង​ខ្ញុំ​គ្មាន​សេចក្តីសុខ​សប្បាយ​ដូច​សព្វ​ថ្ងៃនេះ​ទេ​ដោយសារ​ផ្លូវ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​បាន​គុណ​សម្តេច​តេ​ជោ ហ៊ុន សែន កុំ​អី​ពួក​នាង​ខ្ញុំ​នៅ​ខេត្តព្រះវិហារ​គ្មាន​បានឃើញ​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​ៗ​ដូច​សព្វថ្ងៃ​នោះ​ទេ ។ អ៊ុំ​ស្រី​បាន​រៀបរាប់​បន្ត​ថា ចំពោះ​ពលរដ្ឋ​គ្រប់​រូប​តែងតែ​មានការ​ជឿ​ទៅ​លើ​ជំនឿ​នៃ​សាសនាព្រះពុទ្ធ​វា​មិន​ខុស​ពី​សាសនា​គេ​ប៉ុន្មាន​ទេ ជាក់ស្តែង​នៅ​រសៀល​នេះ​ពួក​ខ្ញុំ​បាន​ចូល​មក​លេង​សៀមរាប​ក៏​បាន​ឈៀង​ចូល​មក​អុជ​អូ​ប​នៅ​កន្លែង​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព​ព្រោះ នៅ​ជិត​គ្នា ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ដល់​កូនចៅ​គ្រប់​ៗ​គ្នា​ផង​ដែរ​មុន និង​ទៅ​ដើរ​លេង​នៅ​តាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប ។

លោក បូ​រី ម​គ្គុ​ទេស ទេសចរណ៍​ចិន​បាន​ប្រាប់​នៅ​កន្លែង​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​នៅ​រសៀល​ថ្ងៃនេះ​ថា ភ្ញៀវ​ចិន​ស្រី​ប្រុស​ក្មេង​ចាស់​ដែល​បាន​ចូល​មក​ដើរ​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន និង​តាម​ប្រាសាទ​នានា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​ព្រមទាំង​នាំ​គ្នា​ចូល​មក​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ដូច​ជនជាតិ​ខ្មែរ​យើង​ដែរ​នោះ​ពួក​គេ​សប្បាយចិត្ត​ដោយ​ឃើញ​ខេត្តសៀមរាប​មាន​សន្តិសុខ​ល្អ​មិន​ខុស​ពី​នៅ​ភ្នំពេញ ឬ​ខេត្ត​នានា​ឡើយ ។ ដូច្នេះ​ពួក​គេ​បាន​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ថា ពួក​គេ​ទៅ​ប្រទេស​គេ​វិញ​គេ​នឹង​និយាយ ប្រាប់​បងប្អូន ឬ​មិត្តភក្តិ​ឱ្យមក​លេង​នៅ​ស្រុក​ខ្មែរ​ឱ្យ​បាន​ច្រើន​ផង​ដែរ ។

ចំណែក​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ចំពោះ​កន្លែង​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព នេះ​ដែល​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ព្រមទាំង​ភ្ញៀវ​បរទេស​តែងតែ​នាំ​គ្នា​មក​ចូល​អុជ​ធូប​សុំ​សេចក្តីសុខ​សប្បាយ​គ្រប់​ៗ​គ្នា​នោះ ។

ជុំវិញ​ករណី​ខាងលើ​លោក វ៉ា​ន់ ប៊ុ​ន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ការ​ចំណូល​បាន​មក​ពី​ភ្ញៀវ​ដែល​ចូល​មក​អុជ​ធូប បួងសួង​នៅ​កន្លែង​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព​នោះ គឺ​មាន​គណៈ​ក​ម្មា​ជា​អ្នក​ចាត់ចែង​ទាំងអស់ ហើយ​មាន​បិទ​ក្រដាស​បទបញ្ជា​ផ្ទែ​ក្នុង​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ