ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កូនម្នាក់​ម្តាយ​ស្លន់ស្លោ​ ឱ្យគេ​ជួយរក​កូនស្រីម្នាក់​ទៀត…មហា​រន្ធត់​ 

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមារ​​ប្រុស​ស្រី​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ចុះ​ងូតទឹក​ស្រះ​មាន​ជម្រៅ​៣​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​ដែល​មាន​ចម្ងាយ​១៥​ម៉ែត្រ​ បណ្តាល​ឱ្យ​លង់​ស្លាប់​គួរ​ឱ្យ​សង្វេគ ខណៈ​ម្តាយ​ដេក​លង់លក់ ក៏​លួច​នាំ​គ្នា​ទៅ​ងូតទឹក​លេង ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ កុមារ​​ប្រុស​ស្រី​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ចុះ​ងូតទឹក​ស្រះ​មាន​ជម្រៅ​៣​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​ដែល​មាន​ចម្ងាយ​១៥​ម៉ែត្រ​ បណ្តាល​ឱ្យ​លង់​ស្លាប់​គួរ​ឱ្យ​សង្វេគ ខណៈ​ម្តាយ​ដេក​លង់លក់ ក៏​លួច​នាំ​គ្នា​ទៅ​ងូតទឹក​លេង ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​កុមារ​​រង​គ្រោះ ក្នុងភូមិ​ពាក់​ស្នែង​ចាស់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា កុមារ​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​បងប្អូន​បង្កើត​មានឈ្មោះ ធី សំណាង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​បង (​មាន​សតិ​មិន​គ្រប់​) និង​ឈ្មោះ ឡូ ជី​ណា ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​ប្អូន ។ កុមារ​រង​គ្រោះ​ទាំង​២​នាក់​​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាមប្រភពពី​​ម្តាយ​របស់​កុមារ​រង​គ្រោះ​ឈ្មោះ ធ្លក យឿ​ម អាយុ​៤៧​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ស្រុក​អង្គរធំ​ឱ្យ​ដឹង​ថា គាត់​មិន​បានដឹង​ថា​កូន​គាត់​ទៅ​លេង​ទឹក​នៅ​ក្បែរ​មាត់​ស្រះ​នោះ​ទេ ព្រោះ​ពេល​មេឃ​ភ្លៀង គាត់​បាន​ដេក​លក់​នៅ​លើ​ផ្ទះ ។ លុះដល់​វេលា​ម៉ោង​ជិត​៤​រសៀល កូនស្រី​របស់​គាត់​ចេញពី​រៀន​មិនឃើញ​ប្អូន ក៏​ដើរ​រក​នៅ​ក្បែរ​ស្រះ​ទឹក ក៏​ប្រទះ​ឃើញ​កុមា​រា​ឈ្មោះ ធី សំណាង អណ្ដែត​នៅ​ក្នុង​ទឹកស្រះ​ក៏​ចុះ​ទៅ​ស្រង់​លើក​មក​ដាក់​លើ​គ្រែ និង​ប្រាប់​ម្ដាយ​ថា ប្អូន​បាន​ស្លាប់​ហើយ​។ ពេល​នោះ​បាត់​ប្អូនស្រី​ម្នាក់​ទៀត ម្ដាយ​ក៏​រត់​រក​អ្នក​ភូមិ​ឱ្យ​ជួយ​រក​ក្នុង​ទឹកស្រះ​ទៀត ក៏​​ប្រទះ​ឃើញ​កូនស្រី​តូច​ស្លាប់​បាត់​ដែរ ។

ប្រភព​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​សព​កុមារ​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន សមត្ថកិច្ច​បាន​សន្និដ្ឋាន​ឱ្យ​ដឹង​ថា សព​កុមារ​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​មាន​ជម្រៅ​៣​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​ដែល​ចំងាយ​១៥​ម៉ែត្រ​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​បទល្មើស ឬ​ឃាតកម្ម​អ្វី​នោះ​ឡើយ​។

បច្ចុប្បន្ន សព​កុមារ​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ