ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​កម្ពុជា​ផ្តល់​ជូន​អតិថិជន​ឡើង​កប់ នា​រាត្រី​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត World Cup 2018

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ប្រទេស​រុ​ស្ស៊ី​ធ្វើ​​ជា​ម្ចាស់ផ្ទះ បាន​បញ្ចប់​ហើយ ក្នុង​នោះ​បារាំង បាន​បំបែក​ឯតទគ្គ​កម្ម​របស់​ខ្លួន ដែល​ខក​ខាន​លើ​ពាន World Cup…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ប្រទេស​រុ​ស្ស៊ី​ធ្វើ​​ជា​ម្ចាស់ផ្ទះ បាន​បញ្ចប់​ហើយ ក្នុង​នោះ​បារាំង បាន​បំបែក​ឯតទគ្គ​កម្ម​របស់​ខ្លួន ដែល​ខក​ខាន​លើ​ពាន World Cup នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ។

ប្រសិនបើ​លោក​អ្នក​និយម​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នេះ ប្រាកដជា​បាន​តាមដាន និង​ទស្សនាការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​តាំងពី​ដើម​រហូត​ដល់​ចប់​មិន​ខាន ព្រោះថា ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​ផ្ទាំង​ស្គ្រី​ន​នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​ ដោយ​មានការ​ឧបត្ថម្ភ​ធំ និង​ផ្ដាច់មុខ​ពី​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ក្រុម​ជម្រើសជាតិ​បារាំង និង​ជម្រើសជាតិក្រូ​អា​ទី ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ​នេះ ក្រុមហ៊ុនស្រា​បៀ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ផ្សាយ​ផ្ទាល់​ដ៏​ពិសេស​មួយ និង​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បង្ក​​បរិយាកាស​រីករាយ​ដល់​បងប្អូន​និយម​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​បាន​ទស្សនា​បណ្ដើរ និង​ក្រេប​រសជាតិ​ស្រា​បៀ​កម្ពុជា​បណ្ដើរ ដោយ​មានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស។

ក្នុង​នោះ​យើង​បាន​ផ្សាយ​ផ្ទាល់​នៅ​ទីតាំង​ចំនួន​៥​កន្លែង​ គឺ​នៅ​ភ្នំពេញ​ចំនួន​៤​កន្លែង និង​នៅ​​សណ្ឋាគារ Le Meridian ខេត្តសៀមរាប មួយ​កន្លែង ដោយ​មានការ​ចូលរួម​សម្ដែង​ពី​តារា​ចម្រៀង​វ័យក្មេង​ដែល​កំពុង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ​ដូច​ជា លោក Step, លោក ឃី សុ​ឃុន និង​ក្រុម​តន្ត្រី​ដ៏​ល្បី ផង​ដែរ ។

ក្នុង​នាម​ជា​ក្រុមហ៊ុនស្រា​បៀ​តែ​មួយ​គត់​ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​១០០% និង​កំពុង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ យើង​បាន​រួមសុខ​រួមទុក្ខ និង​គាំទ្រ​​រាល់​សកម្មភាព​នានា​នៅ​ក្នុង​សង្គម ព្រមទាំង​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​កម្មវិធី និង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នានា​ ដើម្បី​ពាំនាំ​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ខ្មែរ ព្រោះ​យើង​មាន​ឈាមជ័រ​ជា​ខ្មែរ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ