ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​.​កបាន​លើ​ដី​បាត់ដំបង​… ក្រោយ​កា.ប់សម្លា.ប់​ប្រពន្ធ​នៅ​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង+រាជធានីភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត បុរស​​​ដែលប៉ងសម្លាប់​កាប់​ប្រពន្ធ​ដោយកាំបិទផ្គាក់​​ស្ទើរ​ដាច់.ក ត្រូវបានឃាត់ខ្លួនហើយ កាលពីវេលាម៉ោង​១១ និង​២០នាទី​ព្រឹក​​ថ្ងៃ ទី​​១៩ កក្កដា…

ខេត្តបាត់ដំបង+រាជធានីភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត បុរស​​​ដែលប៉ងសម្លាប់​កាប់​ប្រពន្ធ​ដោយកាំបិទផ្គាក់​​ស្ទើរ​ដាច់.ក ត្រូវបានឃាត់ខ្លួនហើយ កាលពីវេលាម៉ោង​១១ និង​២០នាទី​ព្រឹក​​ថ្ងៃ
ទី​​១៩ កក្កដា នេះ ស្ថិតត្រង់​ចំណុច​​ក្នុង «វត្តបួនជួរ» ក្នុងភូមិ៤ជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈ​ជន​នេះ​បាន​ទៅ​សំងំលាក់​ខ្លួន​ និងប្រុង​បួស​​ជា​សង្ឃ​​ និងដោយសារមានបងប្អូនបួសជាសង្ឃនៅក្នុងវត្ត​នោះ​ដែរ ។

ប្រតិបត្តិការ​បង្ក្រាបបានយ៉ាងជោគជ័យនេះ​ គឺ​មាន​ការចូលរួមសហការ​​ពី​កម្លាំង​​ស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង, ​កម្លាំង​​ព្រហ្មទណ្ឌ​ខ​ណ្ឌ​ពោធិ៍​សែន​​ជ័យ ​និង​​កម្លាំង​​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ផង​ដែរ ។

សេចក្តីរាយ​ការណ៍​បន្តថា ជន​សង្ស័យខាងលើ​ឈ្មោះ​ហ៊​ន រិ​ទ្ធី អាយុ​២៨​ឆ្នាំ ជា​​ជាងសំណង់​ មានស្រុក​កំណើត​​​​នៅ​​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់ ស្រុក​ង្ព​ង ខេត្តកំពង់ស្ពឺ​ ។ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ​ ​ជា​កម្មការិនី​រោងចក្រ​ ​(នាង​បាន​រង​របួស​ក្បាល និង​កញ្ចឹង.ក​ស្ទើរ​ដាច់​ជា​ច់)​ ក្រោយ​ត្រូវ​​ប្ដី​កំណាច​នេះ​ កាប់​​មិន​ប្រណី​ដៃ​ក្នុង​បំណង​សម្លាប់​ កាលពី​ថ្ងៃទី​០៨ កក្កដា កន្លង​មក ស្ថិតក្នុង​​បន្ទប់​ជួល​លេខ​៦ ​​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ទាក់ទិន​នឹង​អំពើ​ហិ​ង្សា​ដ៏សាហាវ​​នេះ​ ​គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​និង​ចោទ​ថា​ ប្រពន្ធ​ផិតក្បត់​​ទៅ​មាន​ប្រុស
​ថ្មី​ ។ ក្រោយ​​ធ្វើ​សកម្មភាព​កាប់ប្រហារ​ប្រពន្ធរួច​ ​ជន​នេះ​​បានរ​ត់ទៅ​សំងំ​លាក់ខ្លួននៅ​​ក្នុង​ខេត្តបាត់ដំបង​ ​(ចំណុច​ឃាត់ខ្លួន​) បាន​រយៈពេល​១១​ថ្ងៃ ក៏ត្រូវកម្លាំង​តាមស្រាវជ្រាវ​រហូតក្របួចបានតែម្តង ។​ ​បច្ចុប្បន្ន ជន​សង្ស័យ ត្រូវបានបញ្ជូ​នមក​​​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ