ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​ពេញចិត្ត​ស្តូក​…៤​លក្ខណៈ​ពិសេស​របស់ Apple Watch Series 4 នេះ

5 ឆ្នាំ មុន

ខណៈ​មាន​ព័ត៌មាន​ចេញផ្សាយ​ជា​ច្រើន​ទាក់ទង​នឹង iPhone, iPad Pro និង MacBook ដែល​នឹង​ចេញ​លក់​នា​ពេល​ខាង​មុខ ព័ត៌មាន​ទាក់ទង​នឹង​នាឡិកា Smartwatch របស់​ក្រុមហ៊ុន…

ខណៈ​មាន​ព័ត៌មាន​ចេញផ្សាយ​ជា​ច្រើន​ទាក់ទង​នឹង iPhone, iPad Pro និង MacBook ដែល​នឹង​ចេញ​លក់​នា​ពេល​ខាង​មុខ ព័ត៌មាន​ទាក់ទង​នឹង​នាឡិកា Smartwatch របស់​ក្រុមហ៊ុន Apple នៅ​មាន​កម្រិត​នៅឡើយ ។ ប៉ុន្តែ​ខាងក្រោម​នេះ គឺជា​អ្វី​ដែល​យើង​ដឹង​ពី Apple Watch Series 4 ដែល​នឹង​ចេញ​លក់​នា​ពេល​ខាង​មុខ ៖

១-​ការ​ច្នៃ​ម៉ូ​ដ ៖
ការ​ច្នៃ​ម៉ូ​ដ​របស់ Apple Watch បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​នាឡិកា Smartwatch ជា​ច្រើន​ទៀត ។ យោង​តាម​សេចក្តីរាយការណ៍​របស់ KGI Securities បាន​ឲ្យ​ដឹង​ថា Apple Watch Series 4 អាច​នឹង​មាន​រូបរាង​ខុស​ប្លែក​ពី​ស៊េរី​មុន​ៗ ។

KGI Securities គិត​ថា Apple Watch ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំ​នេះ នឹង​ទាន់សម័យ​ជាង​មុន ក្នុង​ផ្នែក​រូបរាង ។ ក្រុមហ៊ុន​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា អេ​ក្រង់​របស់​វា​នឹង​ធំ​ជាង​មុន​១៥%​។ អ្នកវិភាគ​គិត​ថា អេ​ក្រង់​នឹង​មាន​ទំហំ​១,៥៧​អុី​ញ និង​១,៧៨​អុី​ញ ។

២-​កម្រិត​ទំហំ ៖
Apple Watch ក្នុងឆ្នាំនេះ​នឹង​មាន Apple S4 Processor ដែល​អាច​ដំណើរការ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​ផង​ដែរ ព្រោះ Apple Watch Series 3 មាន​មេ​ម៉ូ​រី​ផ្ទុក 16GB ប៉ុន្តែ Apple Watch Series 4 អាច​នឹង​មាន​មេ​ម៉ូ​រី​ទំហំ​ធំ​ជាង​មុន ។

Apple Watch Series 3 មាន RAM ប្រមាណ 768MB ដូច្នេះ Apple អាច​នឹង​បង្កើន RAM សម្រាប់ Smartwatch របស់​ពួក​គេ​នៅ​ឆ្នាំ​នេះ រហូត​ដល់ 1GB ។

៣-​ប្រព័ន្ធ​ដំណើរការ ៖
Apple Watch Series 4 នឹង​មាន​ប្រព័ន្ធ​ដំណើរការ Watch OS 5 ហើយ​វា​ប្រហែលជា​ផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្លាស់​ប្តូរ​បាន​តាម​ចំណូលចិត្ត​ច្រើន​ជាង​មុន ។ លើស​ពី​នេះ Watch OS 5 អាច​នឹង​មាន​បច្ចេកវិទ្យា​តាមដាន​សុខភាព​ល្អ​ជាង​មុន​ផង​ដែរ ។

៤-​ថ្ម ៖
KGI Securities បាន​រាយការណ៍​ថា Apple Watch Series 4 នឹង​មាន​កម្លាំង​ថ្ម​ច្រើន​ជាង​មុន ព្រោះ​វា​អាច​ផ្ទុក​ថ្ម​បាន​ធំ​ជាង​មុន ខណៈ Apple នឹង​ស្វែងរក​វិធី​មិន​ឲ្យ​ឈី​ប​នាឡិកា​ប្រើ​ថ្ម​ច្រើន​។ ការ​ផ្លាស់​ប្តូរ​ពី​អេ​ក្រង់ OLED ទៅ MicroLED អាច​បង្កើន​ថ្ម​របស់ Apple Watch Series 4 ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ