ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wurkz និង​ទឹក​សុទ្ធ​កម្ពុជា កំពូល​អ្នក​ផ្ដល់​ថាមពល​ក្នុង​កម្មវិធី​ប្រណាំង​កង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​កម្មវិធី​ប្រណាំង​កង់​ឡើង​ភ្នំ ឬ​ហៅ​ថា Mountain Bike (MTB) ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​កម្មវិធី​ប្រណាំង​កង់​ឡើង​ភ្នំ ឬ​ហៅ​ថា Mountain Bike (MTB) ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz និង​ទឹក​សុទ្ធ​កម្ពុជា គឺជា​អ្នក​ឧបត្ថម្ភ​ដ៏​ធំ​ជាងគេ ។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ យើង​នៅ​តែ​បន្ដ​ឧបត្ថម្ភ​គាំទ្រ និង​បំពេញ​តួនាទី​ជា​កំពូល​អ្នក​ផ្ដល់​ថាមពល​ដល់​កីឡាករ​-​កីឡាការិនី​ប្រណាំង​កង់​ទាំងអស់​ ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ។

ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ មិន​ត្រឹមតែ​ជា​ការ​ប្រកួត​យកឈ្នះ​ចាញ់​ ដើម្បី​ទទួល​បាន​ពានរង្វាន់​ប៉ុណ្ណោះ​ទេ ក៏​ជា​វេទិកា​ប្រមូលផ្ដុំ​មនុស្ស​មក​ពី​គ្រប់​ម​ជ្ឈ​ម​ដ្ឋា​ន​ទាំង​ជាតិ និង​អន្តរ​ជាតិ បង្កើត​ភាព​សប្បាយ​រីករាយ សាមគ្គីភាព បង្កើត​មិត្តភាព និង​ធុរកិច្ច​ផង​ដែរ ។

ពេល​នេះ វគ្គ​ជម្រុះ​ជើង​ខ្លាំង​បាន​ឈាន​ដល់​ជុំ​ទី​៣​ហើយ ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ ។ នៅ​សល់​តែ​២​ជុំ​ទៀត​ប៉ុណ្ណោះ យើង​​នឹង​រក​ឃើញ​កំពូល​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​ប្រចាំឆ្នាំ​២០១៨​ហើយ ។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​ជាងគេ​ក្នុង​កម្មវិធី​នេះ យើង​នឹង​ប្ដេជ្ញា​ផ្ដល់​ទាំង​កម្លាំង​កាយ និង​កម្លាំងចិត្ត ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​យ៉ាង​ឱ​ឡា​រឹក ។
ដូច្នេះ សូម​រង់ចាំ​តាមដាន​ជាមួយ​យើងខ្ញុំ ថា​ តើ​កីឡាករ កីឡាការិនី​រូប​ណា​មាន​សមត្ថ​ភាព​​គ្រង​ជើងឯក​ឆ្នាំ​២០១៨​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ