ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជឿ​អត់ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាច​ព្យាបាល​ការ​ញៀន​ស្មា​ត​ហ្វូ​ន​បាន​?

5 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ការ​ញៀន​ប្រើប្រាស់​បច្ចេកវិទ្យា និង​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​, ប្រសិទ្ធភាព​ការងារ និង​នយោបាយ ។ កម្មវិធី Forest បាន​បង្ហាញ​រូប​ដើមឈើ​១​ដើម​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់ ។ ដើមឈើ​នេះ…

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ការ​ញៀន​ប្រើប្រាស់​បច្ចេកវិទ្យា និង​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​, ប្រសិទ្ធភាព​ការងារ និង​នយោបាយ ។ កម្មវិធី Forest បាន​បង្ហាញ​រូប​ដើមឈើ​១​ដើម​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់ ។ ដើមឈើ​នេះ នឹង​ចាប់ផ្តើម​លូតលាស់​នៅ​ពេល​ពួក​គេ​មិន​ប្រើ​ទូរស័ព្ទ ប៉ុន្តែ​វា​នឹង​ងាប់​បន្តិច​ម្តង​ៗ នៅ​ពេល​ពួក​គេ​ប្រើ ។

សម្រាប់​ទូរស័ព្ទ Android អេ​ក្រង់​ទូរស័ព្ទ​នឹង​ប្តូរ​ទៅ​ពណ៌​ស​-​ខ្មៅ នៅ​ពេល​ជិត​ដល់​ម៉ោង​ចូល​ដំណេក ។ កាលពី​ខែ​មុន ក្រុមហ៊ុន Apple បាន​ចេញ​បច្ចេកវិទ្យា​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​តាមដាន និង​ដាក់​កម្រិត​ពេលវេលា​ចំណាយ​លើ​ទូរស័ព្ទ​ទៀត​ផង ។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ព្យាបាល​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា គឺ​អាច​នឹង​មាន​ប្រសិទ្ធភាព ជា​ពិសេស ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រមូល​ទិន្នន័យ​ជា​ច្រើន​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួក​គេ ។

ប៉ុន្តែ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​ពេល​ដែល​ចំណាយ​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ គឺ​ផ្ទុយ​ទៅ​នឹង​ផលប្រយោជន៍​ក្រុមហ៊ុន ។ វា​អាច​បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង​ឡើង និង​កាត់​បន្ថយ​សមត្ថភាព​អប់រំ​ខ្លួនឯង ។

វាស្រ​ដៀង​នឹង​ការ​ពឹងផ្អែក​លើ​ទំនើប​កម្ម​បច្ចេកវិទ្យា​សម្រាប់​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​បរិយាកាស ដែល​ជា​បញ្ហា​មួយ​ចូលរួម​បង្ក​ដោយ​បច្ចេកវិទ្យា ។ វា​ប្រហែលជា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មនុស្ស​កាត់​បន្ថយ​ការ​គិត​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ដែរ ។

អ្នកនិពន្ធ លោក Cal Newport បាន​មាន​ប្រសាសន៍​ថា ៖« អ្នក​ប្រើប្រាស់​ចង់​រវល់​នឹង​អ្វី​ផ្សេង​ដែល​ពិបាក និង​សំខាន់ រហូត​ដល់​ពួក​គេ​ភ្លេច​ពី​ទូរស័ព្ទ » ។

ប្រហែលជា​ដំណោះស្រាយ​បញ្ហា​នេះ មិនមែន​ព្យាបាល​ការ​ញៀន​នឹង​ទូរស័ព្ទ​ដៃ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ជ្រើស​យក​ជីវិត​មួយ ដែល​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​មិន​អាច​ប្រកួតប្រជែង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ