ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ក្បាច់អ្នក​អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​ឱ្យ​ដំណើរការ​បាន​យូរ

5 ឆ្នាំ មុន

អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន មិន​ថា​ឧស្សាហ៍​ប្រើ​ឬ​អត់​ទេ តែងតែ​ស្វែងរក​វិធី​ដើម្បី​អាច​សន្សំ​សំចៃ​ថ្ម​ទូរស័ព្ទ​របស់​ពួក​គេ​ឲ្យ​បាន​ច្រើន ។ ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នកមាន​អាយុកាល​ជាង​១​ឆ្នាំ​ហើយ អ្នក​ប្រហែលជា​ប្រទះ​ឃើញ​ថា ថ្ម​ទូរស័ព្ទ​ហាក់​អស់​លឿន​ជាង​មុន ។ ប្រាកដ​ណាស់ ថ្ម​ទូរស័ព្ទ​ធ្លាក់​ចុះ​ទៅ​តាម​អាយុកាល​របស់​ទូរស័ព្ទ…

អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន មិន​ថា​ឧស្សាហ៍​ប្រើ​ឬ​អត់​ទេ តែងតែ​ស្វែងរក​វិធី​ដើម្បី​អាច​សន្សំ​សំចៃ​ថ្ម​ទូរស័ព្ទ​របស់​ពួក​គេ​ឲ្យ​បាន​ច្រើន ។ ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នកមាន​អាយុកាល​ជាង​១​ឆ្នាំ​ហើយ អ្នក​ប្រហែលជា​ប្រទះ​ឃើញ​ថា ថ្ម​ទូរស័ព្ទ​ហាក់​អស់​លឿន​ជាង​មុន ។

ប្រាកដ​ណាស់ ថ្ម​ទូរស័ព្ទ​ធ្លាក់​ចុះ​ទៅ​តាម​អាយុកាល​របស់​ទូរស័ព្ទ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា គ្មាន​វិធី​ដោះស្រាយ​សម្រាប់​ការ​រក្សា​សុខភាព​ថ្ម​ទូរស័ព្ទ​ឡើយ ។ ខាងក្រោម​នេះ គឺជា​វិធី​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នករក្សា​ថ្ម​បាន​យូរ ៖

១-​បញ្ចូល​ថ្ម​បន្តិច​ម្តង ៖
ការ​បញ្ចូល​ថ្ម​ម្តង​បន្តិច គឺ​ល្អ​សម្រាប់​ថ្ម​បែប Lithium-ion ។ នៅ​ពេល​ទូរស័ព្ទ​ជិត​អស់​ថ្ម ថ្ម​ទាំងនេះ​នឹង​ទាញ​ចរន្ត​ភ្លើង​ថេរ ខណៈ​មិន​ទាញ​ចរន្ត​ខ្លាំង​ពេក​ទេ ។ ប៉ុន្តែ​ចរន្ត​ដែល​ទាញ​នឹង​បន្ត​កើនឡើង ប្រសិនបើ​ទូរស័ព្ទ​មាន​ថ្ម​ច្រើន ។ ការ​ទាញ​ចរន្ត​ទាប គឺ​ល្អ​សម្រាប់​សុខភាព​ថ្ម​ទូរស័ព្ទ ។ ដូច្នេះ ការ​បញ្ចូល​ថ្ម​ត្រឹម​ពី​៣០​ទៅ​៨០% វា​នឹង​រក្សា​ការ​ទាញ​ចរន្ត​ទាប ព្រមទាំង​អាច​ជួយ​ដល់​សុខភាព​ថ្ម​បាន ។

២-​ចៀសវាង​ការ​បញ្ចូល​ថ្ម​ទុក​ចោល ៖
ការ​បញ្ចូល​ថ្ម​ពេញ​១​យប់ ឬ​១​ថ្ងៃ គឺជា​ទម្លាប់​មួយ​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន ប៉ុន្តែ​វា​មិនល្អ​សម្រាប់​ទូរស័ព្ទ​ឡើយ ។ ជាដំបូង ការ​សាក​ថ្ម​យូរ​ពេក គឺ​អាច​កាត់​បន្ថយ​លំនឹង​ទូរស័ព្ទ និង​បង្ក​ឲ្យ​មាន​បញ្ហា​បច្ចេកទេស​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​បិទ និង​បើក​ដោយ​ខ្លួនឯង ជាដើម ។ លើស​ពី​នេះ វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​បន្ត​ទាញ​ចរន្ត​ភ្លើង​ខ្ពស់ ដែល​ប៉ះពាល់​ដល់​សុខភាព​ថ្ម ខណៈ​បង្ក​ឲ្យ​ទូរស័ព្ទ​ឆាប់​ក្តៅ និង​ខាតបង់​ភ្លើង ជាដើម ។

៣-​សីតុណ្ហភាព​ទូរស័ព្ទ ៖
សីតុណ្ហភាព​ខ្ពស់​អាច​ប៉ះពាល់​ដល់​សុខភាព​ថ្ម​ទូរស័ព្ទ និង​បង្ក​ឲ្យ​ថ្ម​បាត់បង់​សមត្ថភាព​ផ្ទុក​ភ្លើង​លឿន​ជាង​មុន ដូចនឹង​ចរន្ត​ភ្លើង​ខ្ពស់​ដែរ ។ ការ​បញ្ចូល​ថ្ម​រហូត​ដល់​ពេញ​ពេក​អាច​បង្ក​ឲ្យ​ទូរស័ព្ទ​ក្តៅ​ឡើង ហើយ​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដាក់​នៅ​លើ​ខ្នើយកើយ​ពេល​យប់ ក៏​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ឆាប់​ក្តៅ​ផង​ដែរ ។

ម្យ៉ាងទៀត បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ឲ្យ​ឆាប់​ពេញ ក៏​ជា​បញ្ហា​មួយ​ដែរ ព្រោះ​ការ​ទាញ​ចរន្ត​ភ្លើង​ខ្ពស់​ពេក វា​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​ឆាប់​ក្តៅ ។ ប៉ុន្តែ​ការ​បញ្ចូល​ថ្ម​ពី​១៥​ទៅ​២០​នាទី​ម្តង គឺ​មិន​បង្ក​ឲ្យ​ទូរស័ព្ទ​ឡើងក​ម្តៅ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ