ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ងោក​មួយភាំង​ពន្លះ​​ក្បាល​នាគ​ខ្ទេចខ្លួន​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​មួយ​គ្រឿង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​នៅ​ចំណុច​ស្តុ​ប​រោងកុន​គី​រី​រម្យ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​មួយ​គ្រឿង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​នៅ​ចំណុច​ស្តុ​ប​រោងកុន​គី​រី​រម្យ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​ម្នាក់​ទៀត​ជា​បើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៥០៦៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​បើកបរ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​រង​របួស​បែកក្បាល​ម្នាក់ និង ម្នាក់​រង​របួសស្រាល ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និ​ង​បែក​កញ្ចក់ ហើយ​បណ្តាល​ឱ្យ​វៀច​ស្លាក​សញ្ញា​នៅ​ជាប់​ក្បាល​នាគ​ពុះ​ចែកផ្លូវ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ