ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​បា.ញ់កាំភ្លើ.ង​ធំ​ត​គ្នា

14 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា កូរ៉េ​ខាងជើង​បាន​បា.ញ់នា​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា នូវ​កាំភ្លើង​ធំ​សំដៅលើ​កូរ៉េ​ខាងត្បូង​ក្នុង​ដែនទឹក​ជាប់​ព្រំដែន​នៃសមុទ្រ​លឿង

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា កូរ៉េ​ខាងជើង​បាន​បាញ់នា​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា នូវ​កាំភ្លើង​ធំ​សំដៅលើ​កូរ៉េ​ខាងត្បូង​ក្នុង​ដែនទឹក​ជាប់​ព្រំដែន​នៃសមុទ្រ​លឿង ។

គ្រាប់កាំភ្លើង​ធំ​ដែល​តាំងនៅ​ឆ្នេរសមុទ្រជា​ច្រើន​ត្រូវ​បាន​បាញ់​ចេញ​ដោយ​កង​ទាហាន ម៉ា​រី​ន​កូរ៉េ​ខាងជើង​ទៅ​លើ​ដែនទឹក​ក្បែរ​ព្រំ ដែនសមុទ្រ​រវាង​កូរ៉េ​ទាំង​២ ។

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៦ មក​រា នោះ ប្រកាស​ពី​ការ​ហាមឃាត់​មិន​ឱ្យធ្វើ​នាវាចរណ៍​ក្នុង​តំបន់​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​កោះ​បា​អឺ​គ្រី​យ៉ុ​ង និង​កោះ​ដា​អឺ​ចុងជាកន្លែង​បែងចែក​ព្រំ​ដែនទឹក​របស់​ប្រទេស​ទាំង​២ ។ ការ​ប៉ះទង្គិច​គ្នា​តាម​ជើង​ទឹក​ធ្លាប់​កើត មាន​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា កន្លង​មកនេះ ក្នុងតំបន់​ដដែល​នោះ​នា​ភាគ​ខាងកើត​កោះ​ដា​អឺចុង ។

មន្ដ្រី​ម្នាក់​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​ថ្លែង​ថា កងទ័ព​របស់​យើង​បានបាញ់​តបត​វិញ​ភ្លាម​ៗ​ចំពោះ​ការ​បាញ់កាំភ្លើងធំ​នេះ ។ ពុំ​មានការ​ខូចខាត​ខាង​សំភារៈ ឬ​ជនរង​គ្រោះ​ឡើយទាំង​សងខាង ព្រោះ​គ្រាន់តែជា​ការ​បាញ់​ព្រមាន ។ កូរ៉េ​ខាងត្បូង​បាន​កោះប្រជុំ​បណ្ដា​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិជា​បន្ទាន់ ក្រោយ​ឧប្បត្ដិ​ហេតុនេះ ៕