ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ហូប​ត្រី​ពង​១​ក្បាល​… ដូច​ហូប​ត្រី​រាប់​ម៉ឺន​រាប់​សែន​ក្បាលចឹង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជា​នេសាទ​ភាគច្រើន ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​រាប់​សិប​គ្រួ​សារបាន​ផុសផុល​មក​ធ្វើ​តូប និង​ខ្ទម​ជា​ច្រើន​ជាមួយ​មុខរបរ​នេសាទ​ត្រី​នៅ​ទន្លេសេសាន ក្រោម​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដោយ​ទិន្នផល​នៃ​ការ​នេសាទ​ឃើញ​លទ្ធផល​ប្រមូល​បាន​ខ្ពស់ ។ ទូក​នេសាទ​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក ប្រើប្រាស់​ដោយ​មង​ក្រឡា​ចាប់​ត្រី​រាប់​តោន​ក្នុង​មួយ​ថ្ងៃ…

ខេត្តស្ទឹងត្រែង ៖ ប្រជា​នេសាទ​ភាគច្រើន ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​រាប់​សិប​គ្រួ​សារបាន​ផុសផុល​មក​ធ្វើ​តូប និង​ខ្ទម​ជា​ច្រើន​ជាមួយ​មុខរបរ​នេសាទ​ត្រី​នៅ​ទន្លេសេសាន ក្រោម​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដោយ​ទិន្នផល​នៃ​ការ​នេសាទ​ឃើញ​លទ្ធផល​ប្រមូល​បាន​ខ្ពស់ ។

ទូក​នេសាទ​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក ប្រើប្រាស់​ដោយ​មង​ក្រឡា​ចាប់​ត្រី​រាប់​តោន​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​រួម​មាន​ប្រភេទ​ត្រី​ស្រកា និង​ត្រី​រំអិល​ក្នុង​តម្លៃ​ខុស​គ្នា​។ អ្នកនេសាទ​ប្រមូលផ្តុំ​នៅ​ចំណុច​ស្រែ​តា​ចាន់ ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បាន​ទម្លាក់​ត្រី​ទៅ​ឈ្មួញកណ្តាល ក្នុង​តម្លៃ​មួយ​ពាន់​ប្រាំ​រៀល ទៅ​ពីរ​ពាន់​រៀល​សម្រាប់​ត្រី​ស្រកា​តូច​ៗ និង​តម្លៃ​ប្រាំពីរ​ពាន់​រៀល សម្រាប់​ត្រី​ស្រកា​ធំ​ចម្រុះ ក្នុង​មួយ​គីឡូក្រាម ។ ដោយឡែក ត្រី​រំអិល​មាន​ដូច​ជា​ត្រី​កេស ត្រី​តា​អោន​ធំ​ៗ តម្លៃ​១​មឺ​ុ​ន​ពីរ​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ។

ជាមួយ​ការ​នេសាទ នៅ​រដូវ​បិទ​នេសាទ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ស្ទើ​គ្រប់​ទីកន្លែង​ក្នុង​ខេត្តស្ទឹងត្រែង លោក​ឡូយ សុ​ផាត អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង បាន​ស្នើ​សុំ​ប្រជាពលរដ្ឋ មេត្តា​កុំ​បរិភោគ​ត្រី​ពង ក្នុង​រដូវ​បិត​នេសាទ ព្រោះ​ទុក​ឱកាស​ឱ្យ​ពពួក​ត្រី​គ្រប់​ប្រភេទ​ពង​កូន​និង​បន្ត​ពូជ​តទៅ​ទៀត ។

លោក​បាន​ពន្យល់​ថា បើ​យើង​បរិភោគ​ត្រី​ពង​តែ​មួយ​ក្បាល មាន​ន័យ​ថា យើង​បរិភោគ​ត្រី​រាប់​ម៉ឺន​រាប់​សែន​ក្បាល ហើយ​វា​មិន​ឆ្អែត មិន​ឆ្ងាញ់​ដូច​បរិភោគ​ត្រី​ធំ​មួយ​ក្បាល​នោះ​ឡើយ ។ បើ​ដូច្នេះ បើ​យើង​មិន​បរិភោគ​ត្រី​ពង យើង​នឹង​អាច​បង្កើន​ពូជ​ត្រី ឱ្យ​កាន់តែ​សំបូរ ពេល​នោះ​យើង​មិន​ខ្វះ​ត្រី​ហូប ហើយ​ត្រី​កាន់តែ​មាន​តម្លៃ​ថោក​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​ត្រី​ល្អ​ៗ ហូប​បាន​គ្រប់​គ្នា ។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​បានអោយ​ថា ត្រី​មាន​ចំនួន​ពង​និង​កូន​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ត្រី​នីមួយ​ៗ​តែ​គិត​ជា​រួម​ត្រី​មេ​១​ក្បាល មាន​ពង​ចន្លោះ​ពី​មួយ​សែន​ទៅ​ប្រាំ​សែន​ពង ។ ហើយ​ចំនួន​ពងត្រី​ទាំងនេះ វា​អាច​ញាស់ ចេញ​បានជា​ជា​ត្រី រស់រាន​មានជីវិត ចំ​នួ​យតិ​ច​បំផុត​គឺ​ប្រ​ហែ​១០​ភាគរយ​ប៉ុណ្ណោះ ពីព្រោះ​ពងត្រី​ទាំងនោះ​អាច​បាត់បង់​ទៅ​វិញ ដូច​ជា​ពពួកសត្វ​ផ្សេង​ៗ​ទៀត សុ​ី​ជា​អាហារ​និង​ញាស់​ចេញ​ជា​កូន​ត្រី ក៏​ត្រូវ
ពពួក​ត្រី​គ្នា វា​និង​សត្វ​ផ្សេង​ទៀ ឥត​សុ​ី​ជា​អាហារ​បន្ត​ទៀត​។

លោក​បន្ត​ថា ខេត្តស្ទឹងត្រែង​បាន​បិទ​ការ​នេសាទ​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ជា​រៀល​រាល់​ឆ្នាំ ។

អត្ថបទសរសេរ ដោយ