ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាឧបមា…

5 ឆ្នាំ មុន

តាម​រយៈ​ចេញដំណើរ​ឃោសនាបោះឆ្នោត​…​មើលឃើញ​ច្បាស់​ណាស់​…​បក្ស​កាន់​អំណាច​ហៅ CPP ដូច​ជា​គគ្រឹកគគ្រេង​ជាងគេ​…​ភ្លូកទឹកភ្លូកដី​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ។ ធ្វើ​ម៉េច​ទេ​…​បក្ស​គេ​ធំ​…​បក្ស​គេកាន់​អំណាច​…​បក្ស​គេ​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​…​មេ​បក្ស​គេ​មាន​បទ​ពិសោធ​ធំ​ខាង​ដឹកនាំ​ប្រទេស​…​ជា​ពិសេស​ការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​…​ត្រូវ​តែ​មានការ​គាំទ្រ​ភ្លូក​ទឹកភ្លូកដី​អីចឹង​ហើយ​…​កុំ​ឆ្ងល់ ! កុំ​ច្រណែន !! បក្ស​ដទៃទៀត​មាន​ស្នាដៃ​ធំ​ឯណា ?…

តាម​រយៈ​ចេញដំណើរ​ឃោសនាបោះឆ្នោត​…​មើលឃើញ​ច្បាស់​ណាស់​…​បក្ស​កាន់​អំណាច​ហៅ CPP ដូច​ជា​គគ្រឹកគគ្រេង​ជាងគេ​…​ភ្លូកទឹកភ្លូកដី​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ។

ធ្វើ​ម៉េច​ទេ​…​បក្ស​គេ​ធំ​…​បក្ស​គេកាន់​អំណាច​…​បក្ស​គេ​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​…​មេ​បក្ស​គេ​មាន​បទ​ពិសោធ​ធំ​ខាង​ដឹកនាំ​ប្រទេស​…​ជា​ពិសេស​ការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​…​ត្រូវ​តែ​មានការ​គាំទ្រ​ភ្លូក​ទឹកភ្លូកដី​អីចឹង​ហើយ​…​កុំ​ឆ្ងល់ ! កុំ​ច្រណែន !! បក្ស​ដទៃទៀត​មាន​ស្នាដៃ​ធំ​ឯណា ?

មិនមែន​មើលឃើញ​តែ​បក្ស​ធំ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​លើសលុប​នេះ​ទេ​…​បក្ស​ដទៃ​ទៀត​…​បក្ស​ខ្លះ​ដែល​មេ​ពូកែ​វោហា​សាស្ត្រ​…​ក៏​មាន​អ្នកគាំទ្រ​សម្បើម​ណាស់​ដែរ​…​មិន​ត្រឹមតែ​សំដែង​ឱ្យ​ឃើញ​ចំនួន​មនុស្ស​ទេ​…​មិន​ត្រឹមតែ​ចូលរួម​ជួយ​ឃោសនា​ទេ​…​ខ្លះ​ថែម​ទាំង​បាន​ចំណាយ​ប្រាក់​តិច​ឬ​ច្រើន​តាម​សទ្ធា​…​តាម​ការ​ស្រឡាញ់​…​ជួយ​បក្ស​របស់​ខ្លួន​…​បាន​មើលឃើញ​ថា​បក្ស​ថ្មី​មួយ​នេះ​ក៏​មិន​អន់​ដែរ​…​។

នៅ​មាន​ទៀត​…​បក្ស​ចាស់​ៗ​ដែល​ធ្លាប់​ចាញ់​កប់​កាលពី​អាណត្តិ​មុន​ៗ…​ក៏​ឃើញ​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ដែរ​…​។ លើក​នេះ​ទំនង​មាន​សង្ឃឹម​…​បើ​មិន​ច្រើន​ក៏​តិច​…​។

ល្បែង​ប្រជាធិបតេយ្យ សេរី ពហុបក្ស​…​វា​មិន​ដែល​អាណា​ចាញ់​គ្រប់​ក្តារ​គ្រប់​លើក​ទេ​…​ដូច​ចាក់​អាប៉ោង​វា​មិន​ដែល​ចាញ់​គ្រប់​រន្ធ​ទេ​…​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ខ្លះ​ដែរ​…​មិន​បោស​គូថ​ខោ​ដើរ​ចេញ ទៅ​ឈរ​ធ្វើ​គ្រូទាយ​គ្រប់ពេល​ទេ ។

មាន​អ្នកនយោបាយ​តាម​តុ​កាហ្វេ​ខ្លះ​និយាយ​ថា​…​សង្ស័យ CPP ស៊ីដាច់​ដូច​បោះ​ឆ្នោត​ព្រឹទ្ធសភា​ទៀត​…​សង្ស័យ​ណាស់​…​។ ប៉ុន្តែ​ខ្លះ​ថា​…​បើ​ស៊ីដាច់​មែន​មិនសូវ​ល្អ​ទេ​…​ផឹកស៊ី​ម្នាក់ឯង​គ្មាន​អ្នក​ជល់​កែវ ម៉េច​ល្អ​ទៅ ?

ខ្លះ​ទៀត​ថា ម្តងនេះ​មិន​ស៊ីដាច់​ម៉ាត់​ទេ​…​បក្ស​ខ្លះ​អាច​មាន​កៅអីអង្គុយ​…​បើ​មិនច្រើន​ក៏​មិន​ទទេ​ស្អាត​ដែរ​…​បើ​មិន​ជឿ​ចាំ​មើល​ថ្ងៃ​២៩ កក្កដា​…​ដឹង​ច្បាស់​មិនខាន​…​។

អ្នកខ្លះ​ទៀត​ឧ​ប​ម៉ា​ថា​…​រដ្ឋសភា​លើក​នេះ​មិនមែន​មាន​តែ​២​បក្សដូច​មុន​ទេ​…​មាន​ច្រើន​បក្ស​ជាងមុន​…​ប៉ុន្តែ​ឱ្យ​ឈ្នះ CPP អត់​មានទេ !…​ឧបមា​ថា គ្រាន់តែ​ជាម​មិះប៉ុណ្ណោះ​…​បើ​ឧបមា​ម​មិះ​ក៏​យក​ដែរឱ្យ​តែ​មាន​…​
ហេ ! ហេ !

អត្ថបទសរសេរ ដោយ