ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ម៉ោង​៩​ជាង​ព្រឹក​នេះ​រថយន្ត​ឆ្លងកាត់​តូច-​ធំមិន​ទាន់​អនុញ្ញាត​ឡើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ​ត្រឹម​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​១៩ កក្កដានេះ ស្រុក​កំពង់​សិលា ឯក​ឧត្ត​អភិបាលខេត្ត​ដឹកនាំ​ក្រុម​កា​ងារ និង​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​មាន​ទាំង​កងរាជអាវុធហត្ថ កង​យោធា និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ជួយ​ចម្លង…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ​ត្រឹម​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​១៩ កក្កដានេះ ស្រុក​កំពង់​សិលា ឯក​ឧត្ត​អភិបាលខេត្ត​ដឹកនាំ​ក្រុម​កា​ងារ និង​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​មាន​ទាំង​កងរាជអាវុធហត្ថ កង​យោធា និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ជួយ​ចម្លង និង​ដោះស្រាយ​កិច្ចការ​ផ្សេង​ៗ​នៅ​កន្លែង​ជំនន់​ទឹកភ្លៀង​ស្ទឹង​សំរោង ប៉ុន្មាន​ថ្ងៃ​កន្លង​មក ។

សេចក្តីរាយការណ៍​បន្ត​ថា សកម្មភាព​នេះ​ទទួល​បានការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ការ​ថ្លែងអំណរគុណ​ជូនពរ​ពី​ប្រជាពលរដ្ឋ​មហាជន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​គិត​មក​ត្រឹម​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​១៩ កក្កដា ២០១៨​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្ពាន​ស្ទឹង​សំរោង​បាន​ស្រក​ហើយ ប៉ុន្តែ​ចរាចរណ៍​ឆ្លងកាត់​ទាំង​រថយន្ត​តូច ធំ អាជ្ញាធរ​នៅ​មិន​ទាន់​អនុញ្ញាត​ឡើយ ៕ព័ត៌មាននឹងផ្តល់ជូនជាបន្តបន្ទាប់ នៅពេលស្ថានភាពទឹកប្រែប្រួល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ